ពិតទេ​យំ ជួយឲ្យ​​​មនុស្សយើង​​​បានបញ្ចេញ​​​ជាតិគីមី​​​ពីសារពាង្គកាយ?

សារព័ត៌មាន​ Cambodia News/

សុខភាព (២៨ សីហា ២០១៨) ៖ ដោយសារតែ​​​ទឹកភ្នែកផ្ទុក ទៅដោយសារ​​​ជាតិគីមី និងពពួកអ័រម៉ូន ដែលត្រូវបានផលិត ដោយសារពាង្គកាយ​​​របស់យើង នៅពេលមនុស្សយើង​​​មានទុក្ខក្រៀមក្រំ ខួរក្បាល និងសារពាង្គកាយ​​​របស់យើង មានប្រតិកម្ម និងធ្វើការ​​​ហួសកំណត់ ដើម្បីផលិត​​​សារជាតិគីមី និងពពួកអ័រម៉ូន​ហេតុដូច្នេះ​​​ហើយ ​ពេល​​​ដែល​យំ អាចជួយកម្ចាត់ នូវសារជាតិគីមី ទាំងឡាយណា ដែលសារពាង្គកាយមិនត្រូវការ។

ជាមួយគ្នានេះ សារជាតិគីមី និងពពួកអ័រម៉ូន ដែលលើសទាំងនោះ ត្រូវបាននាំចេញ ទៅជាមួយនឹងទឹកភ្នែក។ ខណៈដែលទឹកភ្នែករបស់យើង ហូរចេញ វាធ្វើឲ្យភាពទុក្ខសោក និងភាពក្រៀមក្រំរបស់យើង មានភាពស្រាកស្រាន្ត ដោយការបំបាត់ចោលនូវ វត្តមានរបស់សារជាតិគីមី នៅក្នុងសារពាង្គកាយ។ ដោយសារតែមូលហេតុនេះហើយ ទើបមនុស្សភាគច្រើនមានអារម្មណ៍ធូរស្បើយ និងស្រស់ថ្លា ជាងមុន បន្ទាប់ពីយំរួច។

 

​

Related Articles

Back to top button
Close
Close