ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រសូមបង្កើនការប្រុងប្រយ័ត្ន

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (៩ សីហា ២០១៨) ៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ប្រព័ន្ធសម្ពាធទាបដែលកំពុងអូសកាត់លើអាងទន្លេមេគង្គ បានតភ្ជាប់នឹងវិសម្ពាធមួយ ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងពេលជាមួយគ្នានេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ឆ្នេរប្រទេសកម្ពុជា។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕

សូមអានការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម ៖

Related Articles

Back to top button
Close
Close