ក្រុមសង្គ្រោះរិះរកមធ្យោបាយនាំក្មេងប្រុង ១២នាក់ និងគ្រូបង្វឹកចេញពីល្អាងភ្នំ
សារព័ត៌មាន Cambodia News/
បាល់ទាត់ ៖ មន្ត្រីថៃមួយរូបនិយាយថា ក្រុមអ្នកសង្គ្រោះនឹងមិនប្រឈមគ្រោះថ្នាក់ទេ ក្នុងការរំដោះក្មេងប្រុស ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ដែលបានជាប់ក្នុងល្អាងភ្នំដែលមានទឹកជំនន់ក្នុងប្រទេសថៃ។ ពួកគេបានទទួលអាហារ និងការព្យាបាលវេជ្ជសាស្ត្រជាលើកដំបូងក្នុងរយៈពេល ១០ថ្ងៃ។
ក្រុមអ្នកមុជទឹកចំនួន ៧នាក់រួមទាំងវេជ្ជបណ្ឌិតម្នាក់ និងគិលានុបដ្ឋាយិកាម្នាក់ បានកំពុងនៅជាមួយនឹងក្រុមក្មេងប្រុសទាំងនោះ ក្នុងល្អាងភ្នំស្ថិតនៅភាគខាងជើងប្រទេស បន្ទាប់ពីពួកគេត្រូវបានរកឃើញនៅមានជីវិតកាលពីថ្ងៃចន្ទ។ ពេលនេះក្រុមអ្នកសង្គ្រោះកំពុងរិះរកមធ្យោបាយ ធ្វើយ៉ាងណានាំក្រុមក្មេងប្រុសទាំងនោះ ទៅកាន់ទីតាំងមានសុវត្ថិភាព។
អភិបាលខេត្តឈៀងរ៉ៃលោក Narongsak Osoththanakorn បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងមិនប្រញាប់ប្រញាល់យកក្មេងៗចេញពីល្អាងនោះទេ” ដោយបន្ថែមថា អ្នកដែលមិនប្រឈមគ្រោះថ្នាក់មុនគេ អាចចាកចេញពីល្អាងនេះមុនគេ។ គេអាចមើលឃើញថា ភ្លៀងធ្លាក់ខ្លាំងនាំឲ្យមានកម្ពស់ទឹកហក់ឡើងខ្ពស់ និងបានគំរាមដល់ស្ថានភាពបរិយាកាស ជាទីដែលក្រុមនេះបានស្នាក់នៅ៕