ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ចេញ App សម្រាប់​ឲ្យ​សាធារណជន​ទាញ​យក​​ទៅ​ប្រើ​ប្រាស់​លើ Smartphone

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុករថា   ក្រសួង​ព័ត៌មាន​បាន​ប្រកាស​ចេញ App សម្រាប់​ឲ្យ​សាធារណជន​ទាញ​យក​​ទៅ​ប្រើ​ប្រាស់​លើ Smartphone។ App នេះ ប្រើ​បាន​ទាំង​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង​ iOS។ ​

អ្នកប្រើប្រាស់ នឹង​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ យល់​ដឹង​ពីព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗ​​ប្រចាំថ្ងៃ កម្មវិធី​កម្សាន្ត អប់រំ សិល្បៈ កីឡា​ នាទី​សុខភាព និង​ដំណឹង​ផ្សេងៗ​ជា​ច្រើន​ទៀតយ៉ាង​ឆាប់​រហ័ស។

ក្រៅ​ពី​នេះ​ក៏​អាច​ទស្សនា​ខ្សែភាពយន្ត វីដេអូ​ថ្មីៗ និង​កម្មវិធី​ទូរទស្សន៍​ តាមដាន​ព័ត៌មាន​លើ​ Online មាន​កម្មវិធី​ល្ខោន​និយាយ ចាប៉ី​ដង​វែង យីកេ កំប្លែង ចម្រៀង​ និង​អាច​ទស្សនា​កម្មវិធី​ផ្សាយ​ពីស្ថានីយ​ទូរទស្សន៍​ និង​វិទ្យុ​ជា​ច្រើន​ទៀត។

App ក្រសួងព័ត៌មាន​ ជា​បណ្ដុំ​ព័ត៌មាន​ជាតិ​ អន្តរជាតិ​ កម្មវិធីកម្សាន្ត​ មាន​ទាំង​ភាសាខ្មែរ ភាសា​អង់គ្លេស បារាំង​ ​និង​ភាសា​ចិន​៕

Related Articles

Back to top button
Close
Close