លោក ហ៊ុន ម៉ា​នី ទទួល​​គ្រឿង​​ឥស្ស​រិយយស ​Padma ​Shri​ ពី​​ប្រធានា​ធិបតី​​ឥណ្ឌា​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (៣ មេសា ២០១៨) ៖ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានទទួល​គ្រឿង​ឥស្សរិយយស​ប៉ាត់​ម៉ា​ស្រ៊ី​( Padma Shri )​ពី​ប្រធាន​ធិបតី​ឥណ្ឌា​កាលពី​ថ្ងៃទី​២ ខែ មេសា ឆ្នាំ​២០១៨ នៅ​ទីក្រុង ញូ​វ​ដេល្លី ប្រទេស​ឥណ្ឌា​។​

ពានរង្វាន់​ប៉ាត់​ម៉ា​ស្រ៊ី គឺជា​គ្រឿង​ឥស្សរិយយស ដែល​ផ្តល់ជូន​ឥស្សរជន​មាន​ស្នាដៃ​ឆ្នើម​ក្នុង​កិច្ចការ​សាធារណៈ​។​

លោក ហ៊ុន ម៉ា​នី នឹង​អញ្ជើញ​វិល​ត្រឡប់មក​មាតុភូមិ​វិញ​ជាមួយ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព នា​យប់​ថ្ងៃទី​៣ ខែ មេសា ឆ្នាំ​២០១៨​នេះ ហើយ​លោក​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​៕

Related Articles

Back to top button
Close
Close