ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមបើកកិច្ចប្រជុំពេញអង្គលើកទី២៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កុម្ភៈ ២០១៨) ៖ នៅព្រឹកថ្ងៃច័ន្ទនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកសម័យប្រជុំពេញអង្គលើកទី២៩ នៅក្នុងព្រះបរមរាជ វាំង ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សម័យប្រជុំពេញអង្គលើកទី២៩ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ រៀបចំឡើងដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន១១ ៕