ប៉ូលីសឃាត់ និងណែនាំអ្នកជិះម៉ូតូ​ឲ្យរកមួកពាក់ភ្លាមៗ​ទើបឲ្យបន្តដំណើរ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ  (១៩ មករា ២០១៨) ៖ ​យោងតាមលិខិតរបស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ផ្ញើទៅស្នងការរង និងនាយការិយា ល័យ​នគរ​បាល​ចរាចរណ៍​​ផ្លូវ​គោក​ទាំង២​៤​រាជ​ធានី​-​ខេត្ត​ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំពោះ​ករណី​ជិះ​ម៉ូតូ​មិន​ពាក់​មួកសុ​វត្ថិ​ភាព​នៅ​តាម​ខេត្តទាំង២៤ ត្រូវឃាត់ម៉ូតូ ហើយ​ណែ​នាំ​ឲ្យ​រកមួកសុវត្ថិភាពមកពាក់​បានភ្លាមៗ ទើបអនុញ្ញាត ឲ្យបន្តដំណើរ​ ដោយមិនពិន័យ និង​មិន​ឃាត់​ទុក​ម៉ូតូ​បន្ត​ទៀតទេ។

សូមបញ្ជាក់ថា ក្រោយពីមានការចេញបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាកាលពីពេលថ្មីៗមក ឲ្យ​មាន​ការ​រឹត​បន្តឹង​ច្បាប់ចរាចរណ៍ឡើងវិញនោះ សង្កេតឃើញថា នៅតាមគោលសំខាន់ៗនៅទូទាំង ប្រទេសបានដាក់កងកម្លាំង សមត្ថកិច្ច ជាច្រើន ដើម្បី​អនុ​វត្ត​ច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាព ជៀសវាងការបង្កគ្រោះថ្នាក់ រហូតដល់បាត់បង់អាយុជីវិត៕

 

Related Articles

Back to top button
Close
Close