ក្រសួងសុខាភិបាល ៖ ជំងឺផ្តាសាយបក្សី H5N1 រាលដាល​ដល់​ខេត្តកំពង់ធំ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ តាមរយៈ​បណ្តាញ​សង្គម Facebook របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល បានប្រកាសថា ពេលនេះ​ជំងឺផ្ដា​សាយ​បក្សី H5N1 បាន​ផ្ទុះ​រាលដាល ដល់​ស្រុក​ស្ទោង នៅ​ខេត្តកំពង់ធំ​ថែមទៀត បន្ទាប់ពី​វាយលុក​នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ នា​ខេត្តកំពង់ចាម​កន្លងទៅ​នោះ ប៉ុន្តែ​ករណី​ថ្មី​នេះ អ្នកជំនាញ​ពុំទាន់​រកឃើញថា មានការ​ឆ្លង​ទៅលើ​មនុស្ស​នៅឡើយ​ទេ​។

នៅលើ​បណ្តាញ​សង្គម​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​បានសរសេរថា «​ថ្មីៗ​នេះ​មានការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1 កើត​លើស​ត្វ​បក្សី​ជា​បន្តបន្ទាប់​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ករណី​ផ្ទុះ​ទាំងបី​នេះ ពុំទាន់​រកឃើញ មានការ​ឆ្លង​មកលើ​មនុស្ស​នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ ក្រសួងសុខាភិបាល កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ​សុខភាព​មនុស្ស​»​។​

សូមបញ្ជាក់ថា តាម​របាយការណ៍​ក្រសួងសុខាភិបាល​ចាប់តាំងពី​ឆ្នាំ ២០០៥ ដល់​២០១៤ ប្រទេស​កម្ពុជា​ធ្លាប់​កើតមាន​ជំងឺផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពីស​ត្វ​បក្សី មក​មនុស្ស ចំនួន​៥៦​ករណី ដែល​ក្នុងនោះ ៣៧​ករណី​បាន​ស្លាប់បាត់​បង់ជីវិត​។ ឆ្នាំ​២០១៣ ជំងឺ​នេះ​បាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុងនោះ​មាន ១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន​៩​ករណី និង​៤​ករណី​បាន​ស្លាប់​៕ ដោយ៖ សហការី​

 

Related Articles

Back to top button
Close
Close