កម្ទេចមាន់ជល់ជិត១០០ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ស្រុកល្វាឯម
សារព័ត៌មាន Cambodia News/
កណ្ដាល (២៨ ធ្នូ ២០១៧) ៖ កាលពីម្សិលមិញនគរបាលខេត្តកណ្តាលបានកម្ទេចមាន់ជល់ចំនួន៩២ក្បាល ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ ស្រុកល្វាឯម នាពេលកន្លងទៅ ខណៈដែលគេមិនដឹងថា ក្នុងចំនួនអាគគទាំង៩២ក្បាលនោះត្រូវបានគេលួចប្តូរចំនួនប៉ុន្មានក្បាលនោះទេ ព្រោះអីមាន់ពូជខ្លះមានតម្លៃជិតម៉ឺនដុល្លារឯណោះ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចបានឲ្យដឹងថា ការកម្ទេចនេះ តាមដីកាសម្រេចរបស់លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និង ជាចៅក្រមស៊ើបសួរ ព្រមទាំងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបង្ការកុំឱ្យមានបទល្មើសកើតឡើងជាថ្មី និង ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឱ្យបានឆាប់រហ័ស គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាលនេះជាមុនសិន៕