មេ​នូ​ឡាយ​ហ្វ ខេ​ម​បូ​ឌា និង​ ក្លិប​អ្នកកាសែត​កម្ពុជា ប្រកាស​បើក​ការប្រកួតប្រជែង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម​

សារព័ត៌មាន​​​ Cambodia News/

​ភ្នំពេញ (២០ តុលា ២០១៧) ៖ ក្លិប​អ្នកកាសែត​កម្ពុជា ( ក​.​អ​.​ក ) សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង អាយុជីវិត មេ​នូ​ឡាយ​ហ្វ ខេ​ម​បូ​ឌា សហការ​រៀបចំ​ការប្រកួត​ប្រជែង​ពានរង្វាន់​អ្នកសារព័ត៌មាន ឆ្នើម​ស្តីពី​គ្រួសារ សុខភាព និង​កីឡា ខណដែល​ពានរង្វាន់​សម្រាប់​ជ័យលាភី​លេខ ១ ទទួលបាន ប្រាក់​រហូតដល់​១០០០​ដុល្លារ លេខ​២ ទទួលបាន​ប្រាក់​៧០០​ដុល្លារ លេខ​៣​ទទួលបាន​ប្រាក់ ៥០០​ដុល្លារ លេខ​៤​និង​លេខ​៥ ទទួលបាន​ប្រាក់​១០០​ដុល្លារ ។​
​ ​ការប្រកាស​បើកទូលាយ​ការប្រកួតប្រជែង​នោះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ២០ ខែតុលា ឆ្នាំ​២០១៧​នេះ នៅ​ភៅ​ជនី​យ​ដ្ឋា​ន​អូ​គ័​ដេ រាជធានី​ភ្នំពេញ ។ លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្ន​កាសែត​កម្ពុជា និង​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​មេ​នូ​ឡាយ​ហ្វ បាន​ចូលរួម​ក្នុង​កម្មវិធី​ខាងលើនេះ​។​
​ ​
​យោងតាម​សច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្លិប​អ្នកកាសែត​កម្ពុជា បាន​ឲ្យ​ដឹងថា គោល បំណង​នៃ​ការប្រកួតប្រជែង​នោះ សំដៅ​លើកកម្ពស់​តួនាទី​របស់​អ្នកសារព័ត៌មាន​ចូលរួម​កាន់តែ សកម្ម​ថែមទៀត ក្នុងការ​សរសេរ​ព័ត៌មាន ទាក់ទង​បញ្ហា​គ្រួសារ សុខភាព និង​កីឡា ខណដែល ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​គឺជា​តួនាទី​សំខាន់​មួយ​ក្នុង​ការចូលរួម​លើកកម្ពស់​ការយល់ដឹង​ទូទៅ សម្រាប់​សាធារណជន​អំពី​វិស័យ​កីឡា សុខភាព និង​កីឡា ។​
​ ​
​ចំពោះ​លក្ខ​ខ័​ណ្ឌ​រួមមាន ៖ អ្នកសារព័ត៌មាន​ដែល​អាច​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ រួមមាន​អ្នកសារព័ត៌មាន​ជនជាតិខ្មែរ ដែលមាន​ស្ថាប័ន​ពិតប្រាកដ ឬ​ធ្វើ​ការងារ​ដល់​ឯករាជ្យ ( Freelance Journalists ) ទាំង​នៅ​ផ្នែក​បោះពុម្ព ( កាសែត និង​ទស្សនា​វ​ដ្តី ) តាម​រលកអាកាស ( វិទ្យុ និង​ទូរទស្សន៍ ) ព្រមទាំង​អ្នកសារព័ត៌មាន​អន​ឡាញ ឬ​គេហទំព័រ ( Online/ Website ) និង​អ្នក​សារ ព័ត៌មាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ប្លុក ( Blogge ) ផងដែរ ។ ចំណែក​ការប្រកួតប្រជែង​រួមទាំង​ការ ទទួល​អត្ថបទ​ចូលរួម​ការប្រកួតប្រជែង​គឺ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខ ។​
​ ​

​បេក្ខជន​ម្ចាស់​ជ័យលាភី​ទាំង​៥​រូប ក្រៅពី​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់ ពួកគេ​ក៏​នឹង​ទទួល បាន​ឱកាស​ធ្វើដំណើរ​កំសាន្ត​ទៅកាន់​ខេត្តសៀមរាប ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ នឹង​ធានារ៉ាប់រង​រាល់​ការចំណាយ​ផ្សេងៗ នៅក្នុង​ដំណើរ​កំសាន្ត ចូលរួម​កម្មវិធី​នេះ​ផងដែរ ៕ ដោយ ៖ ជា​ វត្តី​

1

2

1

Related Articles

Back to top button
Close
Close