មន្ត្រី​ការពារ​សិទ្ធិ​ស្ត្រី​ស្នើ​ចាត់វិធានការ​អ្នក​ថតរូប​អាក្រាត​សព​តារា សាន ស្រី​ឡៃ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២០ តុលា ២០១៧) ៖ តាម​ព័ត៌មាន​ទទួលបាន​គឺ​ក្រុមមន្ត្រី​ធ្វើ​ការងារ​លើកស្ទួយ​សិទ្ធិ​ស្ត្រី បាន ស្នើ​ទៅ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​អ្នក​ដែល​បាន​ថតរូប​អាក្រាត​នៃ​សព​របស់​តារាចម្រៀង សាន ស្រី​ឡៃ ចែកចាយ​ក្នុង​បណ្ដាញ​សង្គម ។ មន្ត្រី​ទាំងនោះ​បានចាត់ទុក​ទង្វើ​បែប​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព និង​ស្ត្រី​ផ្សេងទៀត នៅក្នុង​ប្រទេស​កម្ពុជា ។​

លោកស្រី រស់ សុភាព នាយិកា​អង្គការ​យ៉េន​ឌី និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) ត្រូវបាន​វិទ្យុ​ក្នុងស្រុក​មួយ​ដកស្រង់​សំដី​ថា នៅ​ថ្ងៃទី​១៩ ខែតុលា​នេះ​ថា ការថត និង​ចែកចាយ​រូបអាក្រាត​របស់​ជនរ​ង​គ្រោះ ជាពិសេស​ស្ត្រី មិនមែន​មានតែ​ករណី​តារាចម្រៀង សាន ស្រី​ឡៃ តែ​ម្នាក់​នោះទេ​។ លោកស្រី​ថា ករណីបែបនេះ កើត​ឡើងជា​ញឹកញាប់​ទៅលើ​ស្ត្រី ដែល​រងគ្រោះ​ដោយសារ​រំលោភ​ផ្លូវភេទ អំពើហិង្សា និង​ឃាតកម្ម​ជាដើម​។​

​លោកស្រី រស់ សុភាព ហៅ​ទង្វើ​របស់​អ្នក​បង្ហាញ​រូបអាក្រាត​ស្ត្រី​បែបនេះ​ថា ជាការ​រំលោភបំពាន​ទៅលើ​សេចក្ដីថ្លៃថ្នូរ​របស់​សព ក្រុមគ្រួសារ និង​ស្ត្រី​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​កម្ពុជា​។ លោកស្រី ស្នើ​ទៅ​អាជ្ញាធរ​ចាត់វិធានការ​ច្បាប់​លើ​បុគ្គល​ដែល​បង្ហាញ​រូបអាក្រាត​តារាចម្រៀង​រូបនោះ ដោយ​ថា​កុំ​ឲ្យ​បន្ត​កើត មាន​ឡើង​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា ៕

1

2

Related Articles

Back to top button
Close
Close