កត្តា៣ យ៉ាងមុនសម្រេចចិត្តជ្រើសរើសមុខជំនាញមកសិក្សាបន្ត

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៤ សីហា ២០១៧) ៖ ខណៈពេលដែលឈានចូលដល់កម្រិតវិទ្យាល័យ សិស្សានុសិស្សគ្រប់រូប តែងតែខិតខំសិក្សាដើម្បី​ប្រឡង​បញ្ចប់ ថ្នាក់មធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប)។ ស្របជាមួយនឹងភាពស្វិតស្វាញនោះដែរ ពួក​គេ​ត្រូវ​ប្រឈម​មុខទៅនឹងកង្វល់មួយទៀត ថាតើគួរជ្រើសរើសមុខជំនាញណាមួយ   ដើម្បី​រៀន​នៅ​ថ្នាក់​ឧត្តម​សិក្សា។

ការសម្រេចចិត្តរើសយកជំនាញដែលត្រឹមត្រូវមួយ គីជាកត្តាដ៏សំខាន់ ដោយ​ហេតុ​ថា​ជម្រើស​នោះ ​អាចនឹងតម្រង់ទិសឲ្យយើងឈានទៅរកការងារជាក់លាក់មួយនាពេលអនាគត ឫក៏​បង្វែរ​ទិស​ដៅ​នោះ​ក៏​ថា​បាន។ ដូចនេះ មុននឹងធ្វើការសម្រេចចិត្ត អ្នកគួរគិតដល់កត្តា៣យ៉ាងដូចជា៖

១- ឆន្ទៈ

ឆន្ទៈជាកត្តាចំបងបំផុតក្នុងន័យនេះ ឆន្ទៈ​សំដៅ​ទៅ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ទៅ​លើ​មុខ​ជំនាញ​ណាមួយ។ ប្រសិន​បើអ្នក​ប្តេ​ជ្ញារៀន​អ្វីដែលអ្នកចូលចិត្ត នោះ​ការ​សិក្សា​របស់​អ្នក​នឹង​មាន​ប្រសិទ្ធ​ភាព។

២- ឱកាសការងារ

អ្នកគួរគប្បីគិតពីឱកាស ដែល អ្នក​អាច​ទទួល​បាន​ការងារ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។​ វាគឺ​ជា​ការ​ខាត​បង់​យ៉ាងធំ ប្រសិនបើអ្នកខិតខំចំណាយពេល កំលាំង និង​ប្រាក់​កាស​ជា​ច្រើន​ដើម្បី​ចាប់​យក​ជំនាញនោះ​​មិនអាចប្រើប្រាស់វាក្នុងជីវិតការងាររបស់អ្នកបាន។

៣- សមត្ថភាព:

មិនថាសមត្ថភាពផ្នែកបញ្ញាស្មារតី ឫផ្នែកហិរញ្ញវត្ថុនោះទេ គឺ​ជាកត្តា​ដែល​គួរ​ពិចារណា​។​ ពេលខ្លះ អ្នកនឹងត្រូវបោះបង់ពាក់កណ្តាលទីដោយសារសមត្ថភាពមិនដល់ ឫខ្វះ​ធន​ធាន​ថវិកា​ដើម្បី​បន្ត​ការ​សិក្សា។

ប្រសិនបើអ្នកនៅតែមិនអាចសម្រេចចិត្តបាន អ្នកអាចសាកសួរសុំគំនិតយោបល់ពីលោកគ្រូអ្នកគ្រួ ឫឳ​ពុក​ម្តាយ​របស់អ្នក។ ម្យ៉ាងទៀត អ្នកក៏អាចចូលរូមក្នុងកម្មវិធី “ពិព័រណ៍មុខជំនាញនិងការងារ (Major and Career Fair)”  ដែលរៀបចំឡើងដោយ      ក្រសូងអប់រំ យុវជននិងកីឡា ជារៀង​រាល់​ឆ្នាំ​សំរាប់​ជា​ជំនួយ​ដល់​សិស្សានុ​សិស្ស​ ដែលមានការលំបាក ​ឫចម្ងល់នានាក្នុងការជ្រើសរើសមុខជំនាញ៕

9

Related Articles

Back to top button
Close
Close