សម្តេច​​នាយក​​រដ្ឋ​មន្ត្រី​៖ ចៅ​១​រូប​​​នឹង​លាលែង​​ពី​សញ្ជាតិ​​អា​​មេ​​រិ​ក

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៣ សីហា ២០១៧) ៖ ថ្លែង​នៅ​​ក្នុង​ពិធី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​​ប្រតិភូ កីឡា​ករ កីឡាការិនី មុន​ចេញ​ទៅ​ប្រកួត​កីឡា SEA Games នៅ​ម៉ា​ឡេ​ស៊ី នៅ​វិមាន​សន្តិភាព ថ្ងៃ​ទី​០៣ ​សីហា​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ប្រកាស​ថា ​សម្តេច​ឲ្យ​ចៅ​មួយ​រូប​​របស់​​សម្តេច​ដែល​កើត​នៅ​អា​មេ​រិ​ក និង​មាន​សញ្ជាតិ​​អា​មេ​រិ​ក​ផង​នោះ «​ឲ្យ​ដក​សញ្ជាតិ​​អា​មេ​រិ​ក​ឱ្យ​​បាន​» ​។

សម្តេច​បាន​បញ្ជាក់​ថា ​ចៅ​មួយ​រូប​បាន​ទទួល​សញ្ជាតិ​អា​មេ​រិ​ក​នោះ ក៏​ដោយសារ​តែ​កូន និង​កូនប្រសារ​របស់​សម្តេច​បន្ត​ការ​សិក្សា​និង​រៀប​ការ​នៅ​អា​មេ​រិ​ក ទើប​ប្រសូត្រ​បុត្រ​នៅ​អា​មេ​រិ​ក​ ហើយ​ទទួល​សញ្ជាតិ​នេះ​ ។

យ៉ាងណា​ក៏​ដោយ​ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ត្រូវ​ដក​សញ្ជាតិ​​អា​មេ​រិ​ក​ចេញ​» ព្រោះ​សម្តេច​ មិន​ចង់ឱ្យ​អា​មេ​រិ​ក ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​​ច្របូក​ច្រ​បូល​បាញ់បោះមក​ចាប់​យក​ចៅ​សម្តេច​ឱ្យចូល​បម្រើ​ជា​ទាហាន​អា​មេ​រិ​ក​នោះ​ទេ​ ៕

n

 

Related Articles

Back to top button
Close
Close