ផ្ទុះការតវ៉ាបន្ទាប់ពីប្រធានាធិបតី ត្រាំ ហាម “ភេទទីបី” បម្រើការក្នុងជួរកងទ័ព
សារព័ត៌មាន Cambodia News/
អាមេរិក (២៧ កក្កដា ២០១៧ ) ៖ បន្ទាប់ពីប្រធានាធិបតី ដូណា ត្រាំ ប្រកាសបម្រាមមិនឲ្យមនុស្សភេទទីបី បម្រើការក្នុងកងកម្លាំងប្រដាប់អាវុធ ក្រុមបាតុករខឹងសម្បារជាច្រើននាក់បានដើរតាមដងផ្លូវនៃទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃពុធ ទី២៧ កក្កដា។
ក្រុមអ្នកតាវ៉ា បានប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលជ្រើសរើសកងទ័ពអាមេរិកដ៏ល្បីល្បាញនៅទីលានថែមស៍ ស្គ្វែរ (Times Square) ជាមួយសញ្ញាជាច្រើន ដែលសរសេរ ដូចជា “តស៊ូ” និង “ក្រោកឈរឡើង” ក្នុងការបង្ហាញការជំទាស់ប្រឆាំងនឹងការប្រកាសរបស់ប្រធានាធិបតីត្រាំ។
បាតុករផ្សេងទៀតបានដើរដង្ហែនៅខាងក្រៅសេតវិមាន ដោយកាន់បដាជាច្រើន សរសេរថា “យើងនៅទីនេះ យើងស្រឡាញ់ភេទដូចគ្នា យើងស្អប់ប្រធានាធិបតីឆ្កួត”។
គួរបញ្ជាក់ថា ក្រោយពិគ្រោះយោបល់ជាមួយឧត្តមសេនីយ៍ និងអ្នកជំនាញយោធា រួចមកលោកត្រាំនិយាយថារដ្ឋាភិបាលអាមេរិកនឹងមិនទទួល ឬ អនុញ្ញាតឱ្យបុគ្គលភេទទីបីបម្រើការក្នុងសមត្ថកិច្ចណាមួយក្នុងជួរយោធាអាមេរិកឡើយ៕