និស្សិតស្រីម្នាក់មានជំងឺសសៃប្រសាទ បានចងកសម្លាប់ខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មិថុនា ២០១៧) ៖ និស្សិតស្រីម្នាក់មានជំងឺសរសៃប្រសាទ បានចងកសម្លាប់ខ្លួននៅបន្ទប់ផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៣៩ ផ្លូវបេតុងទី៤ ក្រុម៦ ភូមិកោះអណែ្តត សងា្កត់ទួលសងែ្ក២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុឪពុករបស់ជនរងគ្រោះដែលស្នាក់នៅផ្ទះជាន់ខាងក្រោម បានឡើងទៅលើផ្ទះជាន់ទី២ ដល់មុខបន្ទប់កូនស្រី ក៏គោះទា្វរ ហៅមិនឮឆើ្លយ ក៏យកកូនសោចាក់ទា្វរបន្ទប់បើកទៅឃើញកូនស្រីរបស់ខ្លួនបានចងកជាប់ទៅនឹងចម្រឹងបង្អួចនឹងក្រមាសា្លប់បាត់ទៅហើយ។ តាមឪពុក និងមា្តយ បងប្អូនក្រុមគ្រួសារសព បានអះអាងថា និស្សិតរូបនោះមានជំងឺសរសៃប្រសាទ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធើ្វបុណ្យតាមប្រពៃណី៕