មនុស្ស៣៤នាក់ស្លាប់ និង៥៤នាក់របួសក្នុងករណីបាញ់រះក្នុងទីក្រុងម៉ានីល
សារព័ត៌មាន Cambodia News/
ម៉ានីល (០២ មិថុនា ២០១៧) ៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានរាយការណ៍ថា មានការណីបាញ់ប្រហារគ្នា និងអគ្គិភ័យ ស្ថិតនៅទីកន្លែងកម្សាន្ត សណ្ឋាគារ-កាស៊ីណូ ដ៏ល្បីល្បាញខ្នាតអន្តរជាតិក្នុងទីក្រុងម៉ានីល Resorts World Manila បណ្តាលឲ្យមនុស្ស ៣៤នាក់។
អាជ្ញាធរហ្វីលីពីនបាននិយាយថា ការបាញ់ប្រហារគ្នាធ្វើឡើងដោយខ្មាន់កាំភ្លើងមួយចំនួន ហើយក៏មានផ្ទុះករណីបុរសម្នាក់ធ្វើអត្តឃាតដោយដុតខ្លួនឯង នៅក្នុងកាស៊ីណូដ៏ល្បីល្បាញលំដាប់អន្តរជាតិ នៃទីក្រុងម៉ានីល ភាគខាងជើងប្រទេសហ្វីលីពីន ហើយក្រៅពីមនុស្សស្លាប់ទាំង ៣០នាក់នោះ គឺមនុស្ស៥៤នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាំងព្រឹកថ្ងៃសុក្រនេះតែម្តង។ អាជ្ញាធរបានអះអាងថា បុរសដែលបានសម្លាប់ខ្លួននោះ គឺជាអ្នកបង្កអគ្គីភ័យ ដែលបណ្តាលឲ្យមនុស្សម្នាជាច្រើននាក់ស្លាប់ និងរងបួស។
ប៉ូលិសហ្វីលីពីនបានអះអាងថា មនុស្សស្លាប់ភាគច្រើន ត្រូវបានប៉ូលិសរកឃើញនៅជាន់ទី២ និងទី៣ របស់បរិវេណអគារកាស៊ីណូ។
ទោះបីយ៉ាងណានៅមិនទាន់មានក្រុមណាមួយចេញទទួលសុខត្រូវនៅឡើយទេ៕