អ្នក​​ប្រើ​​ស៊ីម​​កាត​​គ្មាន​​ឯក​សារ​​បញ្ជាក់​​អត្ត​សញ្ញាណ​​ប្រឈម​​បាត់​បង់​​លេខ​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៣ កុម្ភៈ ២០១៧) ៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានបញ្ជាក់​ជាថ្មី​ម្ដង​ទៀតថា ចំពោះ​អ្នកប្រើប្រាស់​ស៊ីម​កាត​ទូរស័ព្ទ​ទាំងឡាយណា​ដែល​បាន​​ដឹងថា ស៊ីម​កាត​ទូរស័ព្ទ​របស់ខ្លួន​កំពុងតែ​កាន់​មិនមាន​ឬ​មិនបាន​ផ្តល់​ឯកសារ​សំគាល់ តាម​ការកំណត់​នៅ​ពេល​​ទិញ ឬ​ជាវ​សូម​ប្រញាប់​​ទៅ​ក្រុមហ៊ុនទូរស័ព្ទ ដើម្បី​បំពេញបែបបទ បើ​ពុំ​នោះទេ​នឹងត្រូវ​ប្រឈម​ការបាត់បង់​លេខ​។​

ជាមួយគ្នានេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានស្នើ​ឲ្យ​បងប្អូន​ប្រតិបត្តិ​ករ និង​អ្នកលក់ ឬ​ចែកចាយ​ស៊ីម​កាត​ទូរស័ព្ទ​ទាំងអស់​មេត្តា​​លក់​ឬ​ចែកចាយ​ស៊ីម​កាត​ទាំងនោះ ដល់​អតិថិជន ឬ​អ្នកប្រើប្រាស់​របស់ខ្លួន ត្រូវ​ថតចម្លង​យក​អត្តសញ្ញាណ​បណ្ណ សំគាល់​សញ្ជាតិ​ខ្មែរ សម្រាប់​ជនជាតិ​កម្ពុជា​ឬ លិខិតឆ្លងដែន​មាន​សុពលភាព សម្រាប់​ជនបរទេស ឬ​អត្តសញ្ញាណ​បណ្ណ សំគាល់​ពាក់ព័ន្ធ​ដទៃទៀត​ដូច​មាន​​ចែង​ក្នុង​ច្បាប់​ឬ​បទ​ប្បញ្ញត្តិ​ជា​ធរមាន ព្រោះ​ការមិន​យក​ឯកសារ​ពាក់ព័ន្ធ​តាម​ការ កំណត់​នៅពេល​លក់​ឬ​ចែកចាយ​ជូន អតិថិជន ឬ​អ្នកប្រើប្រាស់​របស់ខ្លួន វា​ជា​សកម្មភាព​ល្មើស​នឹង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​

​គួរ​បញ្ជាក់ថា នៅ​ខែកញ្ញា ឆ្នាំ​២០១៦ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹងថា ស៊ីម​កាត​ទូរស័ព្ទ​ដែល​ភ្ជាប់​រួច​តែ​មិនមាន​​អត្តសញ្ញាណ​សំគាល់​មាន​ប៉ុន្មាន​សរុប​៨% នៃ​ចំនួន​ទូរស័ព្ទ​សរុប​ប្រមាណ​១៩,៥​លាន​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​កំពុង​​ប្រតិបត្តិការ នៅ​កម្ពុ​ជាមាន​ចំនួន​៦​ក្រុមហ៊ុន​រួមមាន​៖ ក្រុមហ៊ុន Cellcard, Smart, Metfone, Cooltel, qb និង Seatel​៕

1
​    ​

Related Articles

Back to top button
Close
Close