រដ្ឋ​មន្ត្​រី​ក្រសួង​អប់​រំ​ ​អំពាវ​នាវ​​សូម​​យុវជន​​កុំ​​ឈ្លក់​​វង្វេង​​នឹង​​ប្រពៃណី​​បរទេស​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៤ កុម្ភៈ ២០១៧) ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បានធ្វើការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការគោរព​ប្រពៃណី​ខ្មែរ​ឱ្យបាន​ខ្ជាប់ខ្ជួន​បន្ត​ទៀតហើយ​មិនត្រូវ​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស​ក្នុង​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​(valentine day )​ឡើយ​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​ណាមួយ​ដល់​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិខ្មែរ​យើង​។​

​ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​ដោយ​លោក​ហង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​នា​ទីស្តីការក្រសួង​អប់រំ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ក្នុងខណៈពេល​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់​ដែល​នឹង​ឈានចូល​ថ្ងៃទី​១៤​ខែកុម្ភៈ​នៅក្នុង​ថ្ងៃនេះ​។​

​បញ្ជាក់ប្រាប់​អ្នកកាសែត​ ​លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​យុវជន​គប្បី​យល់ដឹង​ពី​ទំនៀម​ទំលាប់​ខ្មែរ​ឱ្យបាន​កាន់តែច្រើន​បើទោះជា​យើង​ធ្វើ​សកលភាវូបនីយកម្ម​នៅក្នុង​តំបន់​ក៏ពិតមែន ប៉ុន្តែ​យុវជន​យើង​មាន​ទំនៀម​ទំលាប់ និង​ប្រពៃណី​ច្បាស់លាស់​មិនអាច​ធ្វើ​អ្វី​បាន​ស្រេច​តែ​ចិត្ត​នោះឡើយ​៕

Capture

Related Articles

Back to top button
Close
Close