សម្តេច ហ៊ុន សែន ប្រាប់ឲ្យលោក សម រង្ស៊ី ត្រៀមលក់ទ្រព្យសម្បត្តិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ មករា ២០១៧) ៖ ថ្លែងនៅក្នុងកិច្ចប្រជុំសភានៅព្រឹក ថ្ងៃទី៣១ ខែមករានេះ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសឲ្យត្រៀមលក់ ទ្រព្យសម្បត្តិដែលមាននៅកម្ពុជា ដើម្បីយកមកសងជំងឺចិត្តដែលសម្តេចបានប្តឹងទាមទារសំណង១លានដុល្លារ ពីបទបរិហាកេរ្តិ៍។ សម្តេចបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំសភានៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចបានថ្លែងដូច្នេះ បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយជាសារធាណៈថា លោកមិនខ្លាចគេប្តឹងទេ ហើយលោកចង់ឲ្យគេប្តឹងច្រើនជាងនេះទៀត ហើយប្តឹងច្រើនពេលណាវាល្អពេលនោះ។
សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា ករណីបណ្តឹងរបស់សម្តេចប្តឹងលោក សម រង្ស៊ី នោះគឺមិនធ្វើលេងៗ ទេ តែធ្វើមែនទែន ប្តឹងយក១លានដុល្លារឲ្យបាន ហើយលោក សម រង្ស៊ី ត្រៀមលក់ទ្រព្យសម្បត្តិឲ្យហើយទៅ ព្រោះបណ្តឹងរបស់សម្តេចមិនដកថយនោះទេ ៕