រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហោះសារ១ឃ្លាធ្វើឲ្យអ្នកលេងហ្វេសប៊ុកនាំគ្នាសាទរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មករា ២០១៧) ៖ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារមួយឃ្លាក្រោយពីមានការរិះគន់ទៅលើពិធីការនីកម្មវិធី ABC 3 ស្ព្រីងដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ កាលពីពេលថ្មីៗនេះ ដោយក្នុងនោះពិធីការនីរូបនោះបានស្ទុះផ្លោះចេញពីក្នុងតុ ហើយរត់ទៅដណ្តើមក្បាលមេក្រូ បង្កភាពរញ៉េរញ៉ៃខ្លាំង ខណៈដែលទូរទស្សន៍កំពុងធ្វើការផ្សាយផ្ទាល់ផងដែរ។
ក្នុងនោះដែរឯកឧត្តម ខៀវ កញ្ញារិទ្ធ បានបង្ហោះសារនៅលើ Facebook ថា៖ បណ្តុះបណ្តាលពិធីករពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការលេងទេ ហើយរឹតតែមិនមែនងាយទៀត បណ្តុះបណ្តាល អ្នកនិយាយព័ត៌មាន ព្រោះមិនមែនគ្រាន់តែនិយាយអោយលឺនោះទេ ត្រូវមានទាំងសីលធម៌ មានទាំងចំនេះដឹង ។
សូមថែរក្សាអាជីពនេះអោយថ្លៃថ្នូរ បើមិនដូចនេះទេ អាជីពនេះសូមធាក់អ្នកចេញហើយ !។ ទោះជាយ៉ាងណាក្តី រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ មិនបានធ្វើការបញ្ជាក់ទេថា រាល់ពាក្យពេជ្យដែលលោកបានសរសេរនៅលើ Facebook ចង់សំដៅទៅលើស្ថាប័នណាមួយឡើយ៕