រថ​ភ្លើង​​បើក​​ធ្លាក់​​ផ្លូវ​ ស្លាប់​​មនុស្ស​៣៦​នាក់​ របួស​៥០​នាក់​

សារព័ត៌មាន​ Cambodia News/

ឥណ្ឌា (២៣ មករា ២០១៧) ៖ មនុស្ស​យ៉ាងហោចណាស់៣៦នាក់​បាន​ស្លាប់ និង៥០នាក់​ទៀត​រងរបួស ក្នុង​ហេតុ​ការ​រថភ្លើង​ផ្ទុក​អ្នកដំណើរ​មួយគ្រឿង​បាន​បរ​ចេញពី​ផ្លូវ​រថ នៅ​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា កាលពី​យប់​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព័ត​មាន Channelnewsasia ។

ប្រភព​ថា រថភ្លើង​ល្បឿន​លឿន​ខាងលើ មាន​គោលដៅ​ធ្វើដំណើរ​ពី​ទីក្រុង Jagdalpur ឆ្ពោះទៅកាន់​ទីក្រុង Bhubaneswar បាន​រអិល​ធ្លាក់​ចេញ ផ្លូវដែក​នៅក្បែរ​ស្ថានីយ៍​រថភ្លើង Kuneri station ស្ថិតនៅក្នុង​រដ្ឋ Andhra Pradesh នៃចំ​ងាយ​ប្រមាណ​ជា៣០ គីឡូម៉ែត្រ Raigarh ខាងក្រៅ​ទីក្រុង Raigarh។

ប៉ុន្តែ​មិនទាន់មាន​ការបញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ២០១៦ មនុស្ស១៥០នាក់ បាន​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​រថភ្លើង​រអិល​ធ្លាក់​ផ្លូវ នៅក្នុង​រដ្ឋ Uttar Pradesh៕

3

 

Related Articles

Back to top button
Close
Close