គ្រោង​​ដាក់​​ឧបករណ៍​​ពិនិត្យ​​សាំង​​មិន​​គ្រប់​​លី​ត្រ​ និង​​ការ​​ក្លែងប​ន្លំ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៧ មករា ២០១៧) ៖ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​លុប​បំបាត់​ភាព​មន្ទិល​សង្ស័យ​ដែល​កើត​មាន​ជា​យូរ​មក​ហើយ​លើ​បញ្ហា​ចាក់​សាំង​មិន​គ្រប់​លី​ត្រ និង​លាយ​សាំង​បន្លំ​អតិថិជន​នោះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​គ្រោង​រៀបចំ​ច្បាប់ និង​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​សាំង​នៅ​តាម​ស្ថានីយ​នីមួយ​ៗ ដើម្បី​បញ្ឈប់​ការ​ឆ្លៀតឱកាស​កេង​ចំណេញ និង​បន្លំ​ពី​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ។

ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​លើក​ឡើង​ថា ដោយសារ​តែ​គ្មាន​អ្នកត្រួតពិនិត្យ​ច្បាស់លាស់​ជូន​អតិថិជន ជួនកាល គេ​ទិញ​សាំង​មួយ​លី​ត្រ ប៉ុន្តែ​មិន​បាន​គ្រប់​មួយ​លី​ត្រ​នោះ​ទេ ពោល​គឺ​បាន​តែ​០,៨០​លី​ត្រ គឺ​បាត់​តិច​ៗ​មិន​គ្រប់​ចំនួន។ លើស​ពី​នេះ ពេល​អតិថិជន​ចាក់​សាំង​ស៊ុប​ពែរ បើ​អ្នក​ចាក់​ដាក់​សាំង​ធម្មតា​ឲ្យ ក៏​អ្នកទិញ​មិនដឹង​ដែរ ។

លោក​បញ្ជាក់​ថា ៖ « ការ​ចុះ​តាម​ស្ថានីយ​មើល​បរិមាណ​រង្វាស់​អត់​គ្រប់​ទេ កុំ​ថា​គ្រប់​នោះ​។ មាន​រថយន្ដ​ទៅ​ចាក់​សាំង ពេល​ខ្លះ​ចាក់​ហើយ​ចាំតែ​ហុច​លុយ​ឲ្យ​គេ​ទេ អត់​មាន​ត្រួតពិនិត្យ​អី​ទេ ដោយសារ​ឃើញ​កុង​ទ័​រ​វា​ចេញ​មក​អីចឹង ប៉ុន្តែ​តាម​ពិត​បាត់ គឺ​បាត់​តិច​ៗ ។ ចាក់​មួយ​លី​ត្រ​បាត់​តិច ដល់​ចាក់​១០​លី​ត្រ​បាត់​ច្រើន ហើយ​បើ​ចាក់​១០០​លី​ត្រ កាន់តែ​បាត់​ច្រើន​ទៀត ហើយ​នេះ​ជា​ការ​បាត់បង់​ដែល​យើង​ត្រូវ​តែ​មើល​រឿង​ហ្នឹង » ៕

1

 

 

 

Related Articles

Back to top button
Close
Close