ក្រសួងព័ត៌មានបង្ហញពីច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ ធ្នូ ២០១៦) ៖ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំលើកទី១១ នៃក្រុមការងារបច្ចេកទេស ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន។
នៅក្នុងសេចក្តីព្រាងច្បាប់ជាបឋមស្តីពីសិទ្ធិទទួលព័ត៌មាន នេះមាន៩ជំពូក និង៣៦មាត្រា។ នៅក្នុងជំពូក១ និង មាត្រា១ បង្ហាញថា ច្បាប់នេះមាន គោលបំណងធានាឲ្យសាធារណៈជនគ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលព័ត៌មាន។ ច្បាប់នេះចែងពីភារកិច្ចដែលស្ថាប័នសាធារណៈនានា ត្រូវផ្តល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៩ នៃសេចក្តីប្រកាសជាសកស្តីពីសិទ្ធិមនុស្ស។
ច្បាប់នេះមានគោលដៅជម្រុញ និងធានាឲ្យស្ថាប័នសាធារណៈបំពេញកាតព្វកិច្ចផ្សព្វផ្សាយ និងផ្តល់ ព័ត៌មានជូនសាធារណជនឲ្យបានទូលំទូលាយ និងធានាឲ្យមានការចូលរួមពីសាធារណជនក្នុងវិស័យ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចការវប្បធម៍របស់ជាតិដូចមានចែងក្នុងមាត្រា៣៥នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ហ៊ុយ សារាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាជម្រុញសេចក្តីព្រាងច្បាប់នេះ ឲ្យបានចប់មុនការបោះឆ្នោត៕