ចំនួនមនុស្សស្លាប់ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតលើវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតក្នុងក្រុងកាប៊ុលបានកើនដល់ ២៧នាក់
សារព័ត៌មាន Cambodia News/
អាហ្វហ្គានីស្ថាន (២២ វិច្ឆិកា ២០១៦) ៖ មនុស្សយ៉ាងហោច ២៧នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃចន្ទម្សិលមិញ នៅឯវិហារអ៊ីស្លាមនិកាយស៊ីអ៊ីតស្ថិតនៅក្នុងស្រុកឆាកាឡា នៃទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមសម្ដីក្រុមមន្ត្រីនគរបាលបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់បានរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីល្ងាចម៉ោងក្នុងស្រុក។
ក្រុមមន្ត្រីបានឲ្យដឹងថា ជនរងគ្រោះរួមបញ្ចូលទាំងកុមារផងដែរ។ សេចក្ដីរាយការណ៍ដំបូងបានឲ្យដឹងថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះជាតិផ្ទុះ អំឡុងពិធីបុណ្យរបស់ក្រុមនិកាយស៊ីអ៊ីតដែលគេស្គាល់ថា អាបាអ៊ីនស្ថិតនៅឯវិហារបាគឺអ៊ុលអូឡាំ។
ក្រុមប្រឹក្សាអ៊ូឡេម៉ាបានប្រកាសការវាយប្រហារនេះ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមឧទ្ទាមតាលីបង់បាននិយាយថា ខ្លួនមិនមែនជាអ្នកឈរនៅពីក្រោយការវាយប្រហារនេះឡើយ៕