អាជ្ញាធរភ្នំពេញយល់ព្រម ឲ្យប្រារព្ធបុណ្យ ១០០ថ្ងៃ សពលោកបណ្ឌិត កែម ឡី នៅវត្តចាស់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ តុលា ២០១៦) ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ សាលារាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតឲ្យ គណៈកម្មការរៀបចំបុណ្យ សពលោកបណ្ឌិត កែម ឡី ធ្វើបុណ្យគម្រប់ខួប ១០០ថ្ងៃ នៅក្នុងបរិវេណវត្តចាស់ ស្ថិតក្នុងសង្កាត់ ខណ្ឌជ្រោយចង្វារ ក្រោយពីអាជ្ញាធរបាន បដិសេធនាពេលកន្លងមក ។
ប្រភពពីមន្រ្តីសាលារាជធានីភ្នំពេញបានបង្ហើបឲ្យដឹងថា ចំពោះការដង្ហែរក្បួន ទៅស្រុកកំណើត លោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នោះ សាលារាជធានី អនុញ្ញាតឲ្យមានការដង្ហែតែ ៥រថយន្តប៉ុណ្ណោះ ហើយអ្នកចូលរួម ត្រូវជួបជុំគ្នានៅផ្លូវជាតិលេខ៣ ។ គណៈកម្មការបុណ្យសព លោកបណ្ឌិត កែម ឡី នឹងធ្វើពិធីបុណ្យចាប់ពីថ្ងៃទី១៤-១៥-១៦ តុលា ៕