ជប៉ុន​​ព្រួយ​បារម្ភ​ ពី​​​ចំនួន​​នារី​​ព្រហ្មចារី​​មាន​ការ​កើន​​ឡើង​​​

សារព័ត៌មាន​ Cambodia News/

ជប៉ុន (១៩ កញ្ញា ២០១៦) ៖ ជប៉ុន​ជា​ប្រទេស​ដែលមាន​ប្រជាជន​ចាស់​ជាងគេ និង​មាន​អត្រាកំណើត​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ ហើយ​មនុស្ស​ភាគច្រើន​គឺ​នៅ​លីវ​។ ហើយ​បើទោះជា​មានការ​ប្រឹងប្រែង​ពី​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ជំរុញឱ្យមាន​ការរៀប​កា​រ និង​យក​កូន ក៏​ហាក់​មិនមាន​ប្រសិទ្ធភាព​ដែរ​។

បើ​យោងតាម កាសែត Japan Times បានឱ្យដឹងថា ការ​ស្ទាបស្ទង់​ថ្មីៗ​នេះ​អំពី​ប្រជាជន​ជប៉ុន​អាយុ​ពី ១៨ ដល់ ៣៤ ឆ្នាំ បាន​រកឃើញថា មនុស្ស​ប្រុស​ចំនួន ៧០ ភាគរយ​មិនទាន់​រៀបការ និង​មនុស្ស​ស្រី​មិនទាន់​រៀបការ និង​មិនទាន់​មានគូស្រករ​គឺមាន​ចំនួន ៦០ ភាគរយ​ ដែល​នេះ​ជាហេតុ​នាំឱ្យ​អត្រាកំណើត​នៅ​ប្រទេស​ជប៉ុន​មាន​ទាប​បំផុត

ហើយ​អ្វីដែល​កាន់តែ​ធ្វើឱ្យ​ស្ថានភាព​អាក្រក់​នោះ​គឺ មនុស្ស​ប្រុស​ចំនួន ៤២ ភាគរយ និង​ស្រី​ចំនួន ៤៤,២ ភាគរយ​បាន​ទទួលស្គាល់ថា ពួកគេ​នៅ​បរិសុទ្ធ ១០០ ភាគរយ​។ កា​សិក្សា​នេះ​បាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ជប៉ុន​នៃ​ប្រជាជន និង​ការស្រាវជ្រាវ​សន្តិសុខ​សង្គម នៅ​រៀងរាល់ ៥ ឆ្នាំ​ម្តង​៕

1

Related Articles

Back to top button
Close
Close