ជប៉ុនធ្វើការថ្កោលទោសការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
សារព័ត៌មាន Cambodia News/
ជប៉ុន (១៥ កញ្ញា ២០១៦) ៖ កាលពីថ្ងៃពុធម្សិលមិញគណៈកម្មាធិការសភាជប៉ុន ទទួលបន្ទុកកិច្ចការបរទេសបានអនុម័តសេចក្ដីសម្រេចមួយ អំពាវនាវឲ្យកូរ៉េខាងជើងបោះបង់ចោលរាល់អាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួន។
អំឡុងអង្គប្រជុំក្នុងសភាលោក ហ៊្វូមីអូ គូស៊ីដា រដ្ឋមន្ត្រីការបរទេសជប៉ុនបានប្រកាសថា រដ្ឋាភិបាលរបស់លោកកំពុងគិតគូរលើការបន្ថែមទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងរដ្ឋឯកកោមួយនេះ។
គួរឲ្យដឹងថា ជប៉ុន និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នា ស្វែងរកការគាំទ្រនាប៉ុន្មានសប្ដាហ៍ខាងមុខ ដើម្បីបន្ថែមពីលើទណ្ឌកម្មដែលដាក់ជូនដោយអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបនឹងការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយពួកគេអះអាងថា ទណ្ឌកម្មខ្លាំងក្លាជាងនេះដោយសហគមន៍អន្តរជាតិ ចាំបាច់ខ្លាំងណាស់ក្នុងរារាំងការគំរាមកំហែងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង៕