រដ្ឋ​មន្ត្រីក្រសួងព័ត៌មាន អំពាវនាវអោយអ្នកសារព័ត៌មាន កុំចាញ់បោកអ្នកនយោបាយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (៣១ សីហា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារិទ្ធ បានថ្លែងថា អ្នកសារព័ត៌មានត្រូវតែយល់អោយបានច្បាស់ពីវិជ្ជាជីវៈ ការងារច្បាប់ ការងារសង្គម និង​ជំនាញ​ច្បាស់លាស់ ជាពិសេសច្បាប់ស្តីពី ការចុះបោះឆ្នោតថ្មី ដើម្បី​កុំអោយ​មាន​ការ​ចាញ់​បោក​អ្នកនយោបាយដែលតែងតែបោកបញ្ឆោតមតិជាតិ និងអន្តរជាតិ។

ឯកឧត្តម ខៀវ កាញារិទ្ធ បានថ្លែងយ៉ាងដូចនេះ នៅក្នុងសិក្ខាផ្សព្វផ្សាយស្តីពី នីតិវិធី និង​ច្បាប់​​បោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មានជាច្រើនរូបមកពីស្ថាប័នរដ្ឋ និងឯកជន ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ និង​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅ​ទីស្តីការក្រសួងព័ត៌មាន កាល​ពីថ្ងៃទី៣០ ខែសីហា​។

​ឯកឧត្តមបន្តថា អ្នកសារព័ត៌មានដែលជាអ្នកផ្តល់សំឡេងដល់អ្នកគ្មានសំឡេង និង​ជា​អ្នក​កែ​ប្រែ​សង្គមត្រូវធ្វើយ៉ាងណា ដើម្បី​ផ្តល់​ព័ត៌​មាន​ពិត​មិន​លំអៀង​ដល់​ប្រជា​ពលរ​ដ្ឋ​កុំ​អោយ​មាន​ការ​ភ័ន្តច្រឡំ ជាពិសេសក្នុងឱកាសផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោត និង​ក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​នៃការបោះឆ្នោតនាពេលខាងមុខ៕

4

 

 

Related Articles

Back to top button
Close
Close