អង្គុយធ្វើការច្រើនម៉ោងជាប់គ្នាប្រឈមនឹងបញ្ហាសុខភាពខ្ពស់
សារព័ត៌មាន Cambodia News/
សុខភាព (៣០ សីហា ២០១៦) ៖ យ៉ាងហោចណាស់ គួរហាត់ប្រាណ១ម៉ោងក្នុងមួយថ្ងៃជាចាំបាច់ដើម្បីទប់ស្កាត់ផល ប៉ះពាល់នៃការអង្គុយធ្វើការរហូតដល់ទៅប្រាំបីម៉ោង ។ នេះបើយោងតាមការសិក្សាចុងក្រោយ ដែលបង្ហាញពីគ្រោះថ្នាក់នៃការរស់នៅសុខស្រួលរបស់អ្នកធ្វើការក្នុង ការិយាល័យ ។
ក្រុមអ្នកជំនាញអន្តរជាតិមួយបានរកឃើញថា ហានិភ័យនៃការស្លាប់អំឡុងពេលនៃការតាមដានរយៈពេលពី២ឆ្នាំទៅ១៨ ឆ្នាំ មាន ៩,៩% សម្រាប់អ្នកដែលអង្គុយធ្វើការរយៈពេលប្រាំបីម៉ោង ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
បើធៀបនឹងអ្នកដែលអង្គុយធ្វើការតិចជាងបួនម៉ោងក្នុងមួយថ្ងៃ និងមានភាពសកម្មហាត់ប្រាណយ៉ាងហោចណាស់មួយម៉ោងក្នុងមួយថ្ងៃ ហានិភ័យនៃការស្លាប់មានត្រឹមតែ៦,៨%ប៉ុណ្ណោះ៕