កម្ពុជាជាប់ឈ្មោះជាឯកសណ្ឋានស្អាតជាងគេនៅអូឡាំពិក
សារព័ត៌មាន Cambodia News/
កម្ពុជា (១០ សីហា ២០១៦) ៖ បើតាមការដកស្រង់របស់ Telegraph បានបង្ហាញឱ្យឃើញថាឯកសណ្ឋានអត្តពលិករបស់ក្រុមកម្ពុជា ជាប់ឈ្មោះជាឯកសណ្ឋានស្អាតជាងគេទាំង២៤នៅក្នុងចំណោមប្រទេសដែល ចូលរួមទាំងអស់ចំនួនជាង២០០ប្រទេស អំឡុងពេលបើកកម្មវិធីអូឡាំពិកកាលពីថ្ងៃទី៥ខែសីហាឆ្នាំ២០១៦កន្លងទៅ ។
ឯកសណ្ឋាន ពណ៌ស្វាយ អមជាមួយការស្លៀកពាក់បែបសាមញ្ញផងនោះ ក្នុងកម្មវិធីបើកអូឡាំពិកក្រុមកម្ពុជាត្រូវបានគេចាប់អារម្មណ៍ យ៉ាងខ្លាំង ខណៈដែលស្លៀកពាក់បែបនេះមើលទៅប្លែកនិងខុសគេផងដែរ។ Telegraph បានសរសេរនិងហៅការស្លៀកពាក់របស់កម្ពុជាថា មានរបៀបរៀបរយ សាមញ្ញ តែពោរពេញដោយសេចក្ដីថ្លៃថ្នូរ និងតំណាងឱ្យមានសម្បូរសប្បាយថែមទៀតផង៕ ប្រភព៖sabay