បាញ់​ប្រហារ​ជាប់ៗ​គ្នា ​នៅ​​អាមេរិក​ ស្លាប់​​ និង​​របួស៤នាក់ ​

សារព័ត៌មាន​ Cambodia News/

សារ​ព័ត​មាន BBC បានចេញ​ផ្សាយ​ថា កាលពី​ថ្ងៃអាទិត្យ​ទី៣១ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ មនុស្ស​ម្នាក់ ត្រូវបាន​បាញ់សម្លាប់ និង៤នាក់​ទៀត របួស​នៅក្រោយ ហេតុការណ៍ បាញ់ប្រហារ​គ្នា២ដង ដែល​បាន​កើតឡើង​នៅក្នុង​រដ្ឋ​តិច​សាស​ប្រទេស​អាមេរិក។

នៅក្នុង ​វិ​ដេ​អូ​មួយ បញ្ជាក់​ឲ្យ​គេ​ឃើញថា ឈុត​ឆាក​បាញ់ប្រហារ​គ្នា រវាង​ក្រុម​ប៉ូលីស​នឹង​បុរស ជា​ខ្មាន់ កាំភ្លើង​ម្នាក់​នៅឯ​ខាងក្រៅ​បារ​មួយកន្លែង​បាន​កើង​ឡើង ។ ប៉ូលីស​បាន​អះអាងថា ហេតុការណ៍​បានកើត​ឡើង ដោយសារតែ​ជម្លោះ​បុគ្គល នៅក្នុង​បារ​ហើយ​បុរស​ម្នាក់ នោះ​ក៏​ចាប់ផ្តើម​ធ្វើការ​បាញ់រះ ទៅលើ​ហ្វូងមនុស្ស ដែល​ស្ថិតនៅ​ទីនោះ​តែម្តង ។

កន្លែងកើតហេតុ​ទាំង២ បច្ចុប្បន្ន​ត្រូវបានធ្វើ​ត្រឡប់មក នូវ​ស្ថានភាព​ដើម​វិញ ហើយ​បន្ទាប់ពី​ប៉ូលីស បាន​រាយ ការណ៍​ហេតុការណ៍​បាញ់ប្រហារ​គ្នា បាន​កើតឡើង​យ៉ាងសកម្ម​នៅ​ទីនោះ៕ ប្រែសម្រួល​ដោយ​ Cambodia News (ប្រភព​ពី​ ៖ BBC)

2

 

 

Related Articles

Back to top button
Close
Close