​សម្តេច​តេ​ជោ ​៖ ​ការ​​លាប​ព័ណ៌​គ្នា​ ការ​ជេរប្រមាថ​គ្នា ​​មិន​មែន​ជា​​គុណធម៌​ សុជីវធម៌​ សម្រាប់​​យុវជន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០១ សីហា ២០១៦) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវទៅកាន់យុវជនទាំងអស់ ពុំគួរ​ប្រើប្រាស់​វិធី​ជេរ​ប្រមាថ, វិធីលាបព័ណ៌គ្នា និងវិធីបោកបញ្ឆោត នោះទេ ហើយសម្តេចមានប្រសាសន៍ថា បើសិនជាយើងចេះប្រើចំណេះរបស់យើង គឺ​អាច​នឹង​មាន​ការ​ជឿន​លឿន។

2សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរ​សាទរ និងប្រគល់រង្វាន់ ដល់​ជ័យ​លាភី នៃ​កម្ម​វិធី​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា វគ្គពិសេសប្រចាំឆមាស ជំនាន់​​ទី៦ ដែលប្រព្រឹត្តិទៅនៅវិមានសន្តិភាព ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី នាព្រឹកថ្ងៃទី៣១កក្កដានេះ។

សម្តេចតេជោ បានបញ្ជាក់ថា តាមរ​យៈ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​សម្តេច​ ចំណុច​ដែល​សម្តេច​ដោះ​ស្រាយ​បាន គឺ​មាន​តែ​ផ្តល់​ការ​ពិត​តែប៉ុណ្ណោះ ទើប​សម្តេច​អាច​ដោះ​ស្រាយជូនបាន ។ បើ​មិន​អាច​ផ្តល់​ការ​ពិតជូនសម្តេចបានទេ គឺមិនអាចដោះស្រាយចំបញ្ហាឡើយ ពិត​មែន​តែ​បញ្ហា​ខ្លះ​ដោះ​ស្រាយ​មិន​ចំ បញ្ហា ប៉ុន្តែ ក៏​ត្រូវ​បាន​និរាករណ៍​វិញ​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផងដែរថា យុវជន​ដែល​កើត​ឡើងនៅពេលនេះ ពិតជាមានសំណាងខ្លាំងណាស់។ ក្នុងន័យនេះ សម្តេចបញ្ជាក់ថា បើ​ក្មួយៗ​មិន​ចេះ​ប្រើ​ឱកាស​នោះ​ទេ​ មិនដឹងថាតើនឹងមានឱកាសណាលើសពីហ្នឹងទៀតឡើយ!។ ក្នុង​បញ្ហានេះ សម្តេច​បាន​បង្ហាញ​អំពី​ប្រវត្តិ​ដ៏ជូរ​ចត់​របស់​សម្តេច​ ពី​អតីត​កាលក៏ដូចជាយុវជនជំនាន់មុននិងប្រជាជនដទៃទៀត ដែល​បាត់​បង់​ឱកាស​ដោយ​សារ​សង្គ្រាម​ដែលជា​កំហុស​របស់​អ្នក​នយោ​បាយ។

ក្នុងបញ្ហានេះ សម្តេចក៏ផ្តាំផ្ញើដល់យុវជនទាំងអស់ កុំសំឡឹងលើ គឺសំឡឹងក្រោម ដើម្បីកុំឱ្យមានកំហឹងវណ្ណៈ យ៉ាងណាមិញដូចជា ប៉ុល​ពត​ដោយ​សារ​តែ​ការ​ប្រៀប​ធៀប ទើបនាំឱ្យមានការបង្កើតជាកំហឹងវណ្ណៈ ដែលនាំទៅមានការកាប់សម្លាប់។ ដូច្នេះ សម្តេចបានផ្តាំផ្ញើឱ្យយុវជន ត្រូវប្រើប្រាស់ឱកាសមាស ឱកាសពេជ្រ ដែល​កម្ពុជា​មានសព្វថ្ងៃនេះ បើមិនដើម្បីជាតិទាំងមូលទេ អ្វីដែលត្រូវខិតខំ គឺប្រយោជន៍ផ្ទាល់ខ្លួនតែម្តង៕1

3

Related Articles

Back to top button
Close
Close