រថយន្ត​​ដឹក​អ្នក​ដំណើរ ​បុក​​រថ​យន្ត​​ដឹ​ក​​ខ្សាច់​ នៅ​​ផ្លូវ​ជាតិ​​លេខ​​៥​ របួស​​​ច្រើន​​នាក់ ​​

សារព័ត៌មាន​ Cambodia News/
បាត់​ដំ​បង (២៨ កក្កដា ២០១៦) ៖ កាល​ពី​ថ្ងៃទី​២៧ ខែកក្កដា ម្សិល​មិញ​ មនុស្ស ​ប្រុស​ស្រី ប្រមាណ​១០​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់ ដែល​បង្កឡើង ដោយ​រថយន្ត​ដឹក​អ្នកដំណើរ វីរៈ ប៊ុន​ថាំ បើក​បុក​គូថ​រថ​យន្ត​ដឹក​ដី ពីក្រោយ ទាំង​កម្រោល​ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៥ ស្រុក​មោងឫស្សី ខេត្ត​បាត់​ដំ​បង​​។​

ក្រោយពី ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ ហើយ​បាន​បញ្ជូន អ្នករងរបួស​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត​ដឹក​ដី​បាន​បើក​គេចខ្លួនបាត់​។​
តាម​សាក្សីបាន​ និយាយថា មុនពេល​កើតហេតុ គឺ​គេ​ឃើញ​រថយន្ត ១​គ្រឿង ដឹក​អ្នកដំណើរ​របស់ ក្រុមហ៊ុន​វីរៈ ប៊ុន​ថាំ បាន​បើក​យ៉ាង​លឿន លុះ​មក​ដល់​ចំណុចកើតហេតុ ខាងលើ ក៏​ជ្រុល​ទៅបុក រថយន្ត​ដឹក​ដី ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​រងរបួស ធ្ងន់​ស្រាល ១០​នាក់​។​
​បច្ចុប្បន្ន រថយន្ត ត្រូវបាន​កម្លាំង​អូស​យក ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក​មោងឫស្សី រង់ចាំ​ដោះស្រាយ​គ្នា តាម​នីតិវិធី ជាមួយ​ជនរងគ្រោះ​៕​
1 2

Related Articles

Back to top button
Close
Close