ផ្ទុះមួយនៅទីក្រុង Ansbach ប្រទេសអាល្លឺម៉ង់ ស្លាប់ម្នាក់ និង ១១នាក់រងរបួស
សារព័ត៌មាន Cambodia News/
អាល្លឺម៉ង់ (២៥ កក្កដា ២០១៦) ៖ យោងតាមអភិបាលក្រុង ប្រទេសអាល្លឺម៉ង់ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ការផ្ទុះ មួយនៅភោជនីយដ្ឋានមួយដែលបានសម្លាប់មនុស្សម្នាក់នៅទីក្រុង Ansbach ប្រទេសអាល្លឺម៉ង់បានបង្កឡើងដោយគ្រឿងផ្ទុះមួយ។
ក្រុមមន្ត្រី បានបិទផ្លូវចេញចូលនៅកណ្តាលទីក្រុងនេះហើយក្រុមអ្នក សង្គ្រោះបានស្ថិតនៅកន្លែងកើតហេតុនេះ។ ប៉ុន្តែ សេចក្តីលម្អិតអំពីអ្វីដែលបានបង្កឱ្យមានការផ្ទុះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
មនុស្សចំនួន១១នាក់បានរងរបួសក្នុងការផ្ទុះនេះ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ។
អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបាននិយាយថា គេមិនទាន់ច្បាស់ទេថាតើការផ្ទុះនេះជាឧបទ្ទវហេតុឬជាបំណងនោះ ។
អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបាននិយាយថា គេមិនទាន់ច្បាស់ទេថាតើការផ្ទុះនេះជាឧបទ្ទវហេតុឬជាបំណងនោះ ។
ទូរទស្សន៍ NTV បានរាយការណ៍ថា ក្រុមមន្ត្រីបានសង្ស័យថាការផ្ទុះនេះបានបង្កឡើងដោយការលេចធ្លាយ ហ្គាស៕