គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថ្ងៃ​ទី​​ ១១​​កក្កដា ​ស្លាប់​ ៣​នាក់ ​​របួស​ធ្ងន់​​ស្រាល​​ ២០​នាក់​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១២ កក្កដា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្នង​​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើងចំនួន ៩លើក ( យប់ ៦លើក ) បណ្តាល​អោយ​មនុស្សស្លាប់ ៣នាក់ ( ប្រុស ) រងរបួសធ្ងន់ ១៣នាក់ ( ស្រី ២នាក់ ) និងរបួសស្រាល ៧នាក់ ( ស្រី ៣នាក់ )។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូចំនួន ១៣គ្រឿង រថយន្តធុនតូច ចំនួន ០៣គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ចំនួន ១នាក់។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ រួមមាន ល្មើសល្បឿន ៧លើក ( ស្លាប់ ៣នាក់ ) , ប្រជែងគ្រោះថ្នាក់ ១លើក និង​មិន​ប្រកាន់​ស្តាំ ១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២១នាក់ ( យប់ ១៧នាក់ )៕

8

Related Articles

Back to top button
Close
Close