ឯក​ឧត្តម​ ខៀវ ​កាញា​រីទ្ធ ៖ ​រដ្ឋាភិ​បាល​ជា​អ្នក​ខាត​បំផុត ​ជុំវិញ​រឿង​ឃាត​កម្ម​លើ​លោក​ កែម ​ឡី​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១១ កក្កដា ២០១៦) ៖ ក្នុងសន្និសិទកាសែតនៅ​ទីស្តី​ការ​ក្រសួង​ព័ត៌​មាន​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​កក្កដា នេះ​ ឯក​ឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ជុំវិញ​រឿង​ឃាត​កម្មលើ លោកបណ្ឌិត កែម ឡី អ្នក​វិភាគ​ឯក​រាជ្យ​អ្នក​ខាត​បំផុត​គឺ​រាជ​រដ្ឋាភិ​បាល​កម្ពុជា។

ឯក ​ឧត្តម​ ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា កាល​ដែល​ថា រដ្ឋា​ភិបាល​ជា​អ្នកខាតបំផុតនេះ​ដោយ​សារ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល កំពុងលើកកម្ពស់សិទ្ធសេរីភាពបញ្ចេញមតិ និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​​ក្នុង​​ប្រទេស​។

​​ឯក​ឧត្តម​  ក៏​បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល នឹងរកឲ្យឃើញនូវពន្លឺនៃអំពើឃាតកម្មនេះ។ លោករដ្ឋមន្រ្តីបានបន្តថា តែនៅពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការលើករណីនេះ៕

Capture

 

Related Articles

Back to top button
Close
Close