ក្រីក្រពេកខ្វះលុយ ៣២ម៉ឺនរៀលអាចារ្យមិនឲ្យរើសឆ្អឹង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កក្កដា ២០១៦) ៖ នៅព្រឹកថ្ងៃទី១១ កក្កដា ក្រុមគ្រួសារសពស្រ្តីចំណាស់ម្នាក់ ក្រោយបូជានៅក្នុងវត្តគោកបញ្ជាន់ ស្ថិតក្នុងភូមិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រួច ត្រូវបានលោកអាចារ្យ មិនអនុញ្ញាតឲ្យរើស ដោយសារតែក្រុមគ្រួសារសពមិនទាន់បង់លុយថ្លៃមឈូស មេក្រូនិងថ្លៃបូជាសពគ្រប់ ។
បើតាមការ ឲ្យដឹងពីក្រុមគ្រួសារខាងលើ សពបានបូជានៅល្ងាចថ្ងៃទី១០ កក្កដា ហើយនៅព្រឹកថ្ងៃទី១១ កក្កដានេះ បានទៅរើសឆ្អឹង ប៉ុន្តែត្រូវបានអាចារ្យឈ្មោះលីន មិនអនុញ្ញាតឲ្យរើសដោយសារខាងក្រុមគ្រួសារសពខ្វះនៅលុយ ៣២ម៉ឺនរៀល ខណៈលុយត្រូវបង់សរុបទំាងអស់៧៦ម៉ឺនរៀល ។
ក្រុមគ្រួសារសពដដែលបន្តថា ដោយសារលោកអាចា្យមិនអនុញ្ញាតឲ្យរើសឆ្អឹងម្តាយ និងប្រពន្ឋ ព្រោះតែខ្វះលុយ ៣២ម៉ឺនរៀល ទើបដាច់ចិត្តយកម៉ូតូទៅបញ្ចាំបានតែ៧០ដុល្លារនៅតែមិនគ្រប់ ទើបទៅសុំអន្តរាគមន៍ពីអាជ្ញាធរខណ្ឌ។
ក្រោយរៀបរាប់ពីដំណើររឿងបា្រប់សមត្ថកិច្ចចប់ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យបានជួយឧបត្ថម្ភ៨០ម៉ឺនរៀល ដើម្បីគ្រួសារក្រីក្រខាងលើយកទៅបង្រ្គប់ដើម្បីបានរើសឆ្អឹង និងទៅលោះម៉ូតូយកមកវិញ ៕