​ក្រសួង​​​រៀប​​ចំ​​ដែន​​ដី ​​ហាម​​​មិន​​ឱ្យ​​​ដាក់​​​ម៉ា​ស៊ីន​​ស្ទូច​​​គង​​ ឬ​​​គ្រប​​​លើ​​​ផ្លូវ​​​សា​ធារណៈ​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (០៦ កក្កដា ២០១៦) ៖ យោងតាម​សេចក្ដីជូនដំណឹងរបស់ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៦​ បាន​ឱ្យ​ដឹង​ថា ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​ការពារ​សុវត្ថិភាព​សា​ធា​រ​​ណៈ និង​ទប់ស្កាត់​គ្រោះថ្នាក់ ដែល​កើតមានឡើង​ជា​យថាហេតុ ក្នុង​ការប្រើប្រាស់​ម៉ាស៊ីន​ស្ទូច​ សម្រាប់​លើក ​ដាក់​​សម្ភារ​ក្នុង​ការដ្ឋាន​សំណង់ និង​អ្នកទទួលខុសត្រូវ​ការដ្ឋាន​សំណង់ ម្ចាស់​សំណង់ ប្រធាន​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សំណង់​ឬ​អ្នក​​ទទួលខុសត្រូវ​ការដ្ឋាន​សំណង់ ហាម​ដាច់ខាត​ប្រើប្រាស់​ម៉ាស៊ីន​ស្ទូច ឬ​ឧបករណ៍​លើកដាក់​ដទៃទៀត ដែល​គង​ឬ​គ្រប​លើផ្លូវ​សាធារណៈ​។
​    ​
​នៅក្នុង​សេច​ជូនដំណឹង​ដដែល បានបញ្ជាក់​ថា ក្នុងករណី​ទីតាំង​ការដ្ឋាន​សំណង់​តូចចង្អៀត រាល់​ការប្រើប្រាស់​ម៉ាស៊ីន​ស្ទូច ឬ​ឧបករណ៍​លើកដាក់​ដទៃទៀត ដែល​អាច​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ ត្រូវ​អនុវត្ត​លើ​ការណែនាំ​របស់​សាលា​រាជធានី​-​ខេត្ត ដែល​ការដ្ឋាន​នោះ ស្ថិត​នៅ​ដូច​ជា ការដាក់​ស្លាក​សញ្ញា ភ្លើង​សញ្ញា ការ​កំណត់​ពេលវេលា​ប្រតិបត្តិការ​និង​ការចាត់ចែង​ធ្វើ​​ចរាចរណ៍​សាធារណៈ នៅពេល​ប្រតិបត្តិការ​ស្ទូច ឬ​លើក​ដាក់​ជាដើម៕

1

 

Related Articles

Back to top button
Close
Close