សង្ឃថៃ ១អង្គ ត្រូវបានចាប់ផ្សឹក ក្រោយរកឃើញប្រដាប់បម្រើកាមគុណនៅក្នុងបន្ទប់
សារព័ត៌មាន Cambodia News/
ថៃ (០៥ កក្កដា ២០១៦) ៖ លោកសង្ឃថៃ១អង្គ ព្រះនាម Phra Thongchai Krajangchai នៅខេត្ត Pak Kret ត្រូវបានចាប់ផ្សឹក ក្រោយប៉ូលីសបានឆ្មក់ចូលទៅក្នុងវត្ត ដែលលោកសង្ឃនេះគង់ និងរកឃើញថ្នាំញៀន, អាវុធជាច្រើនដើម, ស្រោមអនាម័យ និងជាពិសេស គឺប្រដាប់បម្រើកាមគុណ នៅក្នុងបន្ទប់របស់សង្ឃអង្គនេះ ។
បើតាមប្រភពព័ត៌មានឲ្យដឹងថា មន្ត្រីប៉ូលីសរាប់សិបនាក់ បានចូលរួមនៅក្នុងប្រតិបត្តិការឆ្មក់ចូលវត្តល្បីឈ្មោះមួយ នៅភាគឦសាន នៃទីក្រុងបាងកក ដែលមិនត្រូវបានបញ្ចេញឈ្មោះ, ប៉ុន្តែ ទោះយ៉ាងណា រូបភាពមុខមាត់របស់សង្ឃកំហូចនេះត្រូវបានបញ្ចេញជាសាធារណៈ ។
ក្នុងអំឡុងពេលឆែកឆេរ, ប៉ូលីសបានរកឃើញថ្នាំអំហ្វេតាមីន ៨ ក្រាម, ថ្នាំប្រភេទម៉ាទឹកកក និងកញ្ឆា១កញ្ចប់ ដាក់ជាមួយរបស់របរផ្ទាល់ខ្លួនសង្ឃនេះផ្សេងៗទៀត ។ ប៉ូលីសបានរកឃើញ គឺភាគច្រើនជារបស់របរដែលប៉ូលីសពណ៌នាថាជាឧបករណ៍ច្នៃ ធ្វើឲ្យស្រដៀងទៅនឹងប្រដាប់ភេទស្ត្រី ដើម្បីបម្រើឲ្យការសម្រេចកាមដោយខ្លួនឯង ៕