ធី សុវណ្ណថា សុំអន្តរាគមន៍ពីប្រធានសាលាឧទ្ឋរណ៍រឿងក្តីដ៍រុំារ៉ៃរវាង អតីតប្តីប្រពន្ឋមួយគូ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ កក្កដា ២០១៦) ៖ មុនពេលសាលាឧទ្ឋរណ៍ បើកសវនាការជំនុំជម្រះរឿងក្តីចែកទ្រព្យសម្បត្តិដ៍រុំារ៉ៃរវាង អតីតប្តីប្រពន្ឋមួយគូនាថ្ងៃទី០៦ កក្កដា ស្អែកនេះ កញ្ញា ធី សុវណ្ណថា នាយិកាអង្គការយុវជនកិច្ចការសង្គម បានសរសេរលិខិតសុំអន្តរាគមន៍ពីប្រធានសាលាឧទ្ឋរណ៍ ដើម្បីជួយផ្តល់យុត្តិធ៌មជូនលោកស្រី អ៊ីវ ស៊ឺ្រ ជាស្រ្តីមេម៉ាយកូន៤នាក់ក្នុងបន្ទុក ។
តាមលិខិតចុះថ្ងៃទី០៤ កក្កដា ២០១៦ កញ្ញា ធី សុវណ្ណថា បានលើកឡើងថា ឈ្មោះ អ៊ីវ ស៊ឺ្រ បានស្នើសុំមកអង្គការយុវជនកិច្ចការ សង្គមដើម្បីជួយអន្តរាគមន៍ទៅសាលាឧទ្ឋរណ៍ តម្កល់សាលក្រមរដ្ឋប្បវេណីលេខ៥១ -ព-ចុះថ្ងៃទី១៥ ធ្នូ ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយសំអាងលើលិខិតបញ្ជាក់សិទ្ឋិកាន់កាប់ប្រើបា្រស់រួមគ្នាលើដីឡូត៍ និងផ្ទះលេខ៩៣និងលេខ៤៨ ផ្លូវលេខ៤៨២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលមានឈ្មោះ ង៉ែត សំណាងនិងអ៊ីវ ស៊ឺ្រ ជាម្ចាស់ដោយមានចុះហត្ថលេខាដឹងឮពីមេភូមិ៣ លោកចៅសង្កាត់ផ្សារដើមថ្កូវ និងលោកអភិបាលខណ្ឌចំការមន ។
លិខិតរបស់ ធី សុវណ្ណថា ដដែលក៍បានលើកឡើងទៀតថា ឈ្មោះ អ៊ីវ ស៊ឺ្រ បានស្នើសុំសាលាឧទ្ឋរណ៍លុបចោលសាលដីការដ្ឋប្បវេណីលេខ១៤ក្រVII ចុះថ្ងៃទី២៧ មិថុនា ២០១៤ ទុកជាអសារបង់ និងស្នើឲ្យសាលាឧទ្ឋរណ៍ពិនិត្យសំណុំរឿងរដ្ឋប្បវេណីលេខ៥២៨ ចុះថ្ងៃទី០៥ វិច្ឆិកា ២០១៥ របស់សាលាឧទ្ឋរណ៍ជូនឈ្មោះ អ៊ីវ ស៊ឺ្រនោះថែមទៀត ៕