រន្ទះ​បាញ់​​សម្លាប់​​មនុស្ស​​យ៉ាង​​តិច ​​៦៧​នាក់​​នៅ​​​ឥណ្ឌា​

សារព័ត៌មាន​ Cambodia News/

​ឥណ្ឌា (២៣ មិថុនា ២០១៦) ៖ តាម​ការអះអាង​អោយដឹង​​ពីមន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃ​ពុធ​ទី​២២​ មិថុនា មាន​មនុស្ស ​យ៉ាង​តិច​៦៧​នាក់​បាន​ស្លាប់​ដោយ​រន្ទះបាញ់​នៅ​ឥណ្ឌា នៅក្នុង​រយៈពេល​២​ថ្ងៃ​មក​នេះ​ នៅ​ពេល​ភ្លៀង​រដូវវស្សា​កំពុង​ស្រោចស្រព​ទូទាំង​ប្រទេស​ឥណ្ឌា​។​

រន្ទះបាញ់​កើតមាន​ជា​ធម្មតា​នៅ​ឥណ្ឌា​ក្នុងអំឡុង​រដូវវស្សា​ចាប់​ពី​ខែ​ មិថុនា​ដល់​តុលា តែ​ចំនួន​មនុស្ស​ស្លាប់​ដោយ​រន្ទះបាញ់​នៅ​​សប្តាហ៍​នេះ​ខ្ពស់​ គួរ​អោយ​កត់​សម្គាល់​។​

​អាជ្ញាធរ​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស​ជិត​នោះ​បាន​និយាយថា​មនុស្ស​២០​នាក់​ត្រូវបាន​សម្លាប់​នៅ​២​ថ្ងៃ​ មក​នេះ​។​​រន្ទះ​បានសម្លាប់​ជន​ឥណ្ឌា​រាប់ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ ភាគច្រើន​ជា​កសិករ​ដែល​ធ្វើការ​នៅ​ក្នុង​វាលស្រែ​៕

7

 

Related Articles

Back to top button
Close
Close