ចំណាប់ខ្មាំងកាណាដានៅហ្វីលីពីនម្នាក់ត្រូវក្រុម ឧទ្ទាម សម្លាប់
សារព័ត៌មាន Cambodia News/
ហ្វីលីពីន (១៤ មិថុនា ២០១៦) ៖ យោងតាមបណ្តាញសារព័ត៌មាន បានឲ្យដឹងថា ជនជាតិ កាណាដាម្នាក់ ដែលត្រូវបានចាប់ឃុំខ្លួនដោយក្រុមឧទ្ទាមអាប៊ូសៃយាហ្វ (Abu Sayyaf) នៅប្រទេសហ្វីលីពីននោះត្រូវបានសម្លាប់ ។
លោក Robert Hall ជនជាតិកាណាដា ដែលត្រូវបានសម្លាប់នេះត្រូវបានចាប់ពង្រត់កាលពីខែកញ្ញាជាមួយ ចំណាប់ខ្មាំង៣ នាក់ផ្សេងទៀតដែលមកពីកាណាដា ហ្វីលីពីន និង ន័រវែស។
ប្រភពព័ត៌មាន សន្តិសុខបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាណាដាCBC និងវេបសាយRapplerរបស់ហ្វីលីពីនថា លោក Robert Hall ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីថ្ងៃកំណត់បង់ប្រាក់លោះបានហួសពេលកំណត់។
កាលពីពេលមុន ក្រុមឧទ្ទាមអាប៊ូសាយាហ្វបានទាមទារប្រាក់លោះច្រើនលានដុល្លារ។
រដ្ឋាភិបាលហ្វីលីពីននិងរដ្ឋាភិបាលកាណាដាជំទាស់មិនបង់ប្រាក់លោះជា ថ្នូរនឹងការដោះលែងនោះទេ ហើយហ្វីលីពីនបានធ្វើប្រតិបត្តិការយោធាប្រឆាំងក្រុមឧទ្ទាមនេះ៕