ប្រពន្ធកាត់ប្រដាប់ភេទប្តី ព្រោះខឹងលួចមានសាហាយស្មន់ ជាមិត្តភក្តខ្លួន
សារព័ត៌មាន Cambodia News/
ថៃ (១៣ មិថុនា ២០១៦) ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីម្នាក់នៅក្នុងប្រទេសថៃ បានធ្វើការសងសឹកប្រឆាំងប្តីផិតក្បត់របស់នាង តាមរយៈទង្វើកាត់ផ្តាច់ប្រដាប់ភេទរបស់គាត់ ជាមួយប្រដាប់កាត់ប្រអប់មួយ ក្រោយដឹងថា ប្តីរបស់នាងដែលមានអាយុ ៤៧ ឆ្នាំ បានកំពុងផិតក្បត់គាត់ទៅលួចបង្កាត់ស្នេហាយ៉ាងផ្អែមល្អែមជាមួយ មិត្តភក្តិជិតស្និទ្ធរបស់នាង ។
ប្រភពខាងលើបន្តថា ស្ត្រីជាប្រពន្ធរូបនោះ បានខឹងសម្បារយ៉ាងខ្លាំង នៅពេលមិត្តភក្តិរបស់នាងបានប្រាប់ថា ប្តីរបស់នាងមានស្រី ហើយធ្វើទឹកមុខធម្មតាហាក់ដូចពុំមានរឿងអ្វី ប៉ុន្តែ នៅពេលប្តីរូបនោះត្រៀមរួមមេត្រីជាមួយនាងៗ ក៏ចាប់កាត់ប្រដាប់ភេទរបស់ប្តីតែម្តង ។
ភ្លាមៗនោះ ប្តីរូបនោះបានស្រែកយ៉ាងឈឺចាប់ ខណៈឈាមហូរស្រោចជើង ។ បុគ្គលិកសង្គ្រោះបន្ទាន់បានរកឃើញបុរសរូបនោះអង្គុយនៅខាងក្រៅផ្ទះរបស់គាត់ ស្ថិតក្នុងស្ថានភាពអាក្រាត និងកាន់ភាពជាបុរសរបស់គាត់ទាំងឈាម ។
ក្រុមគ្រូពេទ្យនិយាយថា ប្រដាប់ភេទរបស់បុរសនោះ បានកំពុងនៅព្យួរតឹកឡឹកដោយស្បែក១ដុំ នៅពេលគាត់ត្រូវបាននាំមកមន្ទីរពេទ្យ ប៉ូលីសនិយាយថា ស្ត្រីជាប្រពន្ធរូបនោះ ត្រូវប្រឈមបទចោទប្រកាន់ប្រើអំពើហិង្សាក្នុងគ្រួសារ ៕