ទាហានថៃ ២នាក់ និងជនស៊ីវិល ៥នាក់បានរងរបួសដោយការបំផ្ទុះគ្រាប់បែកបង្កប់ក្នុងម៉ូតូ
សារព័ត៌មាន Cambodia News/
ថៃ (១០ មិថុនា ២០១៦) ៖ ទាហានថៃចំនួន២នាក់និងជនស៊ីវិលចំនួន៥នាក់បានរងរបួស ដោយការវាយប្រហារគ្រាប់បែកបង្កប់ក្នុងម៉ូតូមួយបានផ្ទុះ ខណៈ ដែលរថយន្តរបស់ពួកគេបានបើកកាត់តាមផ្លូវធំមួយនៅស្រុកណងឆឹក (Nong Chik) ក្នុងខេត្តប៉ាតានីភាគខាងត្បូងនៃប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍។
ប៉ូលិសបាននិយាយថា រថយន្តក្រុងយោធាមួយគ្រឿង និង រថយន្តតូចមួយគ្រឿងបានកំពុងបើកកាត់ផ្លូវធំនេះ នៅពេលដែលគ្រឿងផ្ទុះដែលបង្កប់ក្នុងម៉ូតូមួយដែលចតចោលនៅក្បែរស្ពាន នៃផ្លូវនោះបានផ្ទុះឡើង។
ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតថៃបាន ប្រាប់ប៉ូលិសនិងក្រុមមន្ត្រីយោធាកាលពីយប់ថ្ងៃពុធថា ពួកគេបានទទួលបានព័ត៌មានសម្ងាត់ថាក្រុមឧទ្ទាមបានរៀបចំគម្រោង វាយប្រហារនៅស្រុកណងឆឹកក្នុងខេត្តនេះ៕