គម្រង​សាង​សង់ ស្ពាន​​អាកាស ​និង​​ផ្លូវ​​ក្រោម​​ដី​ ៤​​ខ្សែ​​​ទៀតនៅ​ក្បាល​ថ្នល់

សារប័ត៌មាន​​ cambodia News/

​ភ្នំពេញ (០៨ មិថុនា ២០១៦) ៖ ដោយ​មើលឃើញ​បញ្ហា​កកស្ទះ​ចរាចរណ៍​ នៅ​តែ​កើត​មាននៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ អាជ្ញាធរ​ភ្នំពេញ មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣ និង​ផ្លូវ​ក្រោម​ដី​១ បន្ថែម​ទៀត ដើម្បី​កែ​លំអរ និង​ដោះស្រាយ​បញ្ហា​ចរាចរ​ឲ្យ​កាន់តែ​មាន​ភាព​រលូន ដូច​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​តែ​ម្តង ។

លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ចំពោះ​គម្រោង​សាង់សង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ក្បាល​ថ្នល់ ត្រូវ​តែ​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ បើ​ទោះបីជា​នៅ​មាន​បញ្ហា​ដែល​ជា​ឧបសគ្គ​ស្មុគស្មាញ​មួយ​ចំនួន​ក៏​ដោយ ក៏​ត្រូវ​ចាប់ផ្តើម​កន្លែង​ណា​ដែល​មិន​មានការ​ប៉ះពាល់​មុន​តែ​ម្តង ។

លោក ប៉ា សុ​ជាតិ​វង្ស បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ស្តុ​ប​កា​ណា​ឌី​យ៉ា (BKC) និង​ពិនិត្យ​លទ្ធភាព​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ចំនួន​៤​ខ្សែ​បន្ថែម នៅ​ក្បាលថ្នល់ កាលពី​ពេល​ពី​កន្លង​មក​។

​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​ស្ថាបនា​នោះ មាន​ចំនួន​៤ គឺ ទី​១-​សង់​ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង​ឡើង​ភ្ជាប់​ទៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ទី​២-​ត​ភ្ជាប់​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​បត់​កោង​ស្តាំ​ឡើង​ទៅ​ចាក់​អង្រែ ទី​៣-​ហោះ​ស្រប​ពីលើ​មហាវិថី​ព្រះ​មុនី​វង្ស​បត់​ទៅ​នរោត្តម រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ និង​ទី​៤-​ផ្លូវ​ក្រោម​ដី​១​ខ្សែ​ទៀត​ ពី​ចាក់​អង្រែ​ទៅ​ចេញ​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​តែ​ម្តង ។

មន្ត្រី​ដដែល​បន្ត​ថា ចំពោះ​ស្ពាន​អាកាស​ដែល​ហោះ​ខាងលើ​នេះ មាន​បណ្តោយ​មិន​ស្មើគ្នា​នោះ​ទេ គឺ​ចាប់ពី​២២០​ទៅ​២៤០​ម៉ែត្រ ទទឹង​ចាប់ពី​៥​ទៅ​៧​ម៉ែត្រ ចំណែក​ផ្លូវ​ក្រោម​ដី​មាន​បណ្តោយ​៣០៦​ម៉ែត្រ ហើយ​បន្ទាប់​ពី​ស្ថាបនា​រួច ការ​ធ្វើ​ចរាចរ​នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នឹង​មាន​ភាព​ប្រសើ​ឡើង ៕

Capture

 

 

Related Articles

Back to top button
Close
Close