ធី សុវណ្ណ​ថា ​ថា ​នឹង​ដឹក​នាំម​នុស្ស​ជាង​១ម៉ឺន​នាក់​គាំទ្រ​ ការ​ចាប់ខ្លួន​លោក កឹ​ម សុខា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ ឧសភា ២០១៦) ៖ នៅ​ក្នុង​ខ្សែអាត់​វី​ដេ​អូប៉ុន្មាន​នាទី​ ដែល​​បង្ហោះ​នៅ​លើ Facebook របស់​កញ្ញា ធី សុវណ្ណ​ថា បាន​និយាយ​ ថា នឹង​ដឹកនាំ​មនុស្ស​ជាង​១​ម៉ឺន​នាក់​ធ្វើការ​គាំទ្រ​ចំណាត់ការ​របស់​តុលាការ​ ក្នុង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ។

ជាមួយ ​គ្នា​នេះ​ដែរ ធី សុវណ្ណ​ថា ដែល​គេ​ស្គាល់​ថា​ជា​យុវនារី​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ខាង​នយោ​បាយ​គាំទ្រ​ បក្ស​ប្រឆាំង​អំឡុង​ពេល​និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​២០១៣ ក៏បាន​ទាម​ទារ​ឲ្យ​លោក កឹ​ម សុខា មាន​ភាព​ក្លាហាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ ។

មិន​ទាន់​ មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៦ ។

ការ ​លើក​ឡើង​របស់​កញ្ញា ធី សុវណ្ណ​ថា ខាងលើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មើលឃើញ​ថា ជា​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សេចក្តី​ប្រកាស​​ព័ត៌មាន​ស្តី​ពី​ល​ទ្ឋ​ផល​ នៃ ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រកាស​ធ្វើ​មហា​បាតុកម្មអហិង្សា ប្រសិនបើ​មានការ​ចាប់ខ្លួន​លោក កឹ​ម សុខា​មែន​នោះ ៕

Capture

 

Related Articles

Back to top button
Close
Close