បង្ខំប្រពន្ធមានផ្ទៃពោះឲ្យលក់ខ្លួន
សារព័ត៌មាន CambodiaNews/
ភ្នំពេញ (២៦ ឧសភា ២០១៦) ៖ នារីវ័យក្មេងម្នាក់បានជិះម៉ូតូឌុបទាំងទឹកភ្នែកហូររហាមមកប្តឹងប៉ូលិសប្រចាំការនៅគល់ស្ពានជ្រោយចង្វាឲ្យជួយអន្តរាគមន៍ ថាប្តីរបស់នាងបានវាយធ្វើបាប បង្ខំនាងឲ្យលក់ខ្លួននៅរង្វល់វត្តភ្នំទាំងដឹងថានាងមានផ្ទៃពោះជាង១ខែ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីព្រលប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
នារីវ័យក្មេងអភ័ព្វឲ្យដឹងទៀតថា កាលពីកន្លះខែមុននាងក៏បានទំនាក់ទំនងស្នេហាជាមួយទាហានម្នាក់ឈ្មោះ រ័ត្ន អាយុ២៦ឆ្នាំ ដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ តែប្តីរបនោះនេះតែងតែវាយធ្វើបាបនាងបង្ខំឲ្យលក់ខ្លួននៅរង្វង់មូលវត្តភ្នំថែមទៀតផង ទើបនាងទ្រាំលែងបានមកសុំឲ្យប៉ូលិសជួយ ។
ក្រោយពីទទួលពាក្យបណ្ដឹងពីនារីអភ័ព្វហើយ នគរបាលគោលដៅ៣យាមស្ពានជ្រោយចង្វាបានប្រគល់រឿងនេះទៅឲ្យនគរបាលប៉ុស្តិ៍ស្រះចកបន្តចាត់ការតាមនិតិវិធី ៕