ធី សុវណ្ណ​ថា ថា​ នឹង​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន ​១​លាន​នាក់​ដើម្បី​ទម្លាក់​លោក កឹ​ម សុខា

សារព័ត៌មាន​​ Cambodia News​/

​ភ្នំពេញ  (១៣ ឧសភា ២០១៦) ៖​ កញ្ញា ធី សុវណ្ណ​ថា អះអាង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​វេទិកា​កិច្ច​ពិភាក្សា​ស្តី​អំពី​តើ ​លោក កឹ​ម សុខា គួរ​លាលែង​តំណែង​រឺទេ នា​រសៀល​ថ្ងៃ​ទី​១៣ ឧសភា​នេះ​ថា កញ្ញា​នឹង​បើក​យុ​ទ្ឋ​នា​ការ​ប្រមូល​ស្នាម​មេដៃ​ឲ្យ​បាន​១​លាន​នាក់ ដើម្បី​ទាមទារ​ឲ្យ​លោក កឹ​ម សុខា លាលែង​តំណែង​និង​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដក​តំណែង​លោក កឹ​ម សុខា​។

កញ្ញា ធី សុវណ្ណ​ដដែល សង្ឃឹមថានាងនឹងអាចប្រមូល​ស្នាមមេដៃ ១លាននាក់ដើម្បីគាំទ្រឲ្យឯកឧត្តម កឹម សុខា ចេញ​ពី​អនុ​បក្ស មិនពិបាកទេ​ ព្រោះនាងមាន Fiends ក្នុងហ្វេសប៊ុក១លាន ៦សែននាក់ ។

មក ​ដល់​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​សុក្រ​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​លោក កឹ​ម សុខា និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សេចក្តីថ្លែងការណ៍​ខាងលើ ៕

Capture8១៣

 

 

Related Articles

Back to top button
Close
Close