អ្នក​បំរើ​​ការ​ងា​រ​​វិស័យ​​ឯក​​ជន​​ទទួល​បាន​​ការ​​ឈប់​​​សម្រាក​សង​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ ១១ ឧសភា ២០១៦) ៖​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ស្តី​ពី​ការ​ឈប់​ថ្ងៃ​បុណ្យ​ ដែល​មាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​២០១៦ ថា ​មន្ត្រីរាជការ​ស៊ី​វិល ​គ្មាន​ការ​ឈប់​សង​សម្រាប់​ឈប់​សម្រាក​ប៉ះ​ចំ​ថ្ងៃអាទិត្យ​​ឡើយ ប៉ុន្តែ​សម្រាប់​អ្នកបំរើ​ការងា​វិស័យ​ឯក​ជន ​បាន​ទទួលយក​សម្រាកសង​។

នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក ហេង សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សរ​សេ​រ​ បញ្ជាក់​ថា ​​ដើម្បី​ជា​ព័ត៌​មាន​ដល់​សាធារណៈជន ខ្ញុំ​សុំ​ផ្សព្វផ្សាយ​ប្រកាស​លេខ​៤១៦ ក​.​ប​/​ប្រ​.​ក «ប្រកាស​ស្តី​ពី​ការ​ឈប់​​បុណ្យ ដែល​មាន​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ​២០១៦»  របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើង​វិញ ​។

ការ​​ប្រកាស​នេះ ​គឺ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​រៀបចំ​ឡើង​ដោយ​យោង​លើ ទី​១-អនុក្រឹត្យ​លេខ១៣៦ អន​ក្រ​.​បក​. ចុះ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៥ ស្តី​ពី​ប្រតិទិន​ ឈប់​សម្រាក​ការងារ​របស់​មន្ត្រីរាជការនិយោជិត កម្មករ​ប្រចាំឆ្នាំ​២០១៦​​ និងទី​២ -​មាត្រា​១៦២ ​នៃ​ច្បាប់​ស្តី​ពី​ការងារ​ ពោល​ក្រសួង​យក​អនុក្រឹត្យ​លេខ១៣៦ បូក​បន្ថែម​នឹង​មាត្រា​១៦២ នៃ​ច្បាប់​ស្តី​ពី​ការងារ​»​។

លោក​ហេង​ សួរ​ បាន​លើក​ទៀត​ថា​ យោង​លើ​ប្រកាស​៤១៦ នេះ កម្មករនិយោជិត ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការ​ងារ​(​ខាង​ឯកជន​) ត្រូវ​​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​១​ថ្ងៃបន្ថែម​ទៀត ​ប្រសិនជា​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ផ្លូវការ​ណាមួយ​ប៉ះ​ចំ​លើ​ថ្ងៃ​ អាទិត្យ​ ។​ សម្រាប់​មន្ត្រីរាជការ​ស៊ី​វិល ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល គឺ​ត្រូវ​អនុវត្ត​តាម​ស្មារតី​អនុក្រឹត្យ​១៣៦ទាំងស្រុង ពោល​គឺ​ពុំ​មានការ​ឈប់​សង​នោះ​ឡើយ​៕

3

 

 

Related Articles

Back to top button
Close
Close