គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថ្ងៃ​​ទី​១០​ ​ឧសភា​​​ ​ស្លាប់ ​៣​នាក់​ ​​​របួស​​ធ្ងន់​​ស្រាល​​ ៨នា​ក់​​​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១១ ឧសភា ២០១៦) ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គ​ស្នង ការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន ៧​លើក ក្នុង​នោះ​យប់ ៣​លើក បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៣​នាក់​( ស្រី ១​នាក់​) រង​របួស​ធ្ងន់ ៦​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល ២​នាក់ (​ស្រី​១​នាក់​) ។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៣​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ៣​គ្រឿង , រថយន្ត​ធុន​ធំ ១​គ្រឿង ។​

​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៣​លើក (​ស្លាប់ ១​នាក់​) , ស្រវឹង ២​លើក (​ស្លាប់ ២​នាក់​) , មិន​ប្រកាន់​ស្តាំ ១​លើក ,​បត់​គ្រោះថ្នាក់ ១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ១០​នាក់ (​យប់ ៤​នាក់ ) ៕

Capture1

​​

Related Articles

Back to top button
Close
Close